ទើបលេចមុខ! យីហោម៉ូតូល្បីឈ្មោះ១ ទើបនាំចូលខ្មែរ ថ្មីបកកេសជិះ ៤៥គ.ម ស៊ីសាំង១លីត្រ!

//s9.kh1.co/d6/d60a27ba014735b88c403e91a1b3a2072304cbc8.jpg
បច្ចេកវិទ្យា

 ០២-កុម្ភៈ-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

ពេលបច្ចុប្បន្ន បើនិយាយពីការប្រើប្រាស់ម៉ូតូនៅស្រុកយើងវិញ គឺមានច្រើនម៉ាក និងច្រើនម៉ូឌែលខ្លាំងមែនទែន ដែលយើងមានជម្រើសច្រើនក្នុងជ្រើសរើស ដែលមានទៅតាមប្រភេទខុសៗគ្នា។

ភ្នំពេញ៖ ពេលបច្ចុប្បន្ន បើនិយាយពីការប្រើប្រាស់ម៉ូតូនៅស្រុកយើងវិញ គឺមានច្រើនម៉ាក និងច្រើនម៉ូឌែលខ្លាំងមែនទែន ដែលយើងមានជម្រើសច្រើនក្នុងជ្រើសរើស ដែលមានទៅតាមប្រភេទខុសៗគ្នា ជាប្រភេទម៉ូតូជិះក្នុងក្រុង និងប្រភេទជិះចេញតាមខេត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែបើចង់រកម៉ូតូថ្មីបកកេសដែលអាចជិះតាមខេត្តក៏បាន ក្នុងក្រុងក៏បាន តម្លៃសមរម្យ និងស៊ីសាំងតិចទៀតនោះ ប្រហែលត្រូវគិតឲ្យបានពីរដងហើយ ព្រោះពេលបច្ចុប្បន្នយីហោម៉ូតូជាច្រើននាំគ្នាប្រកួតប្រជែងតម្លៃគ្នា ផលិតមកដដែល ញាត់តែបច្ចេកវិទ្យាថ្មីចូលបន្ដិច គេលក់យកលុយពីយើងពាន់ដុល្លារ។

ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 

តួយ៉ាងដូចម៉ូតូម៉ាក Peugeot Django ដែលជាយីហោរបស់ប្រទេសបារាំង ទើបលេចវត្តមាននៅទីផ្សារស្រុកយើងជាមួយតម្លៃសមរម្យ ថ្មីបកកេស បំពាក់មុខងារច្រើនខុសពីម៉ូតូផ្សេងៗទៀត។

Peugeot Django ជាប្រភេទម៉ូតូ Scooter រាងតូចច្រឡឹង តែអាចធ្វើដំណើរផ្លូវឆ្ងាយបានរាប់រយគីឡូ ដែល Django ប្រើប្រាស់កម្លាំង 150cc បំពាក់ប្រព័ន្ធហ្រ្វាំងឌីស ABS ជួយទប់លំនឹងបានល្អ អបដោយភ្លើងមុខ-ក្រោយ ដែលបំភ្លឺជាសញ្ញាឃើញច្បាស់ ដែលផ្សារភ្ជាប់ការរចនាបែបប្រណិត Classic ជាមួយនឹងការប្រើប្រាស់ទំហំយ៉ាន់កង់ ១២អ៊ីញ និងបំពាក់ប្រភេទកុងទ័រឌីជីថល មាន Mode សម្រាប់បញ្ជា និងមានរន្ធ USB ថែមទៀតដែរ។

ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 

Django ពេញនិយមខ្លាំងមែនទែនៅបារាំង ជាពិសេសយីហោ Peugeot នៅទីក្រុងប៉ារីសក្នុងទសវត្សរ៍ឆ្នាំ 1950 ដែលមានអ្នកគាំទ្រច្រើនមែនទែន និងជាយីហោចាស់វស្សាផលិតរថយន្ដថែមទៀត។ ម៉ូតូនេះងាយស្រួលមែនទែនសម្រាប់ការធ្វើដំណើរក្នុងក្រុង ព្រោះវាតូចល្មមងាយស្រួលធ្វើដំណើរ កម្លាំងក៏ខ្លាំងដល់ 150cc មានច្រើនពណ៌ដូចជា Adventure green, deep ocean blue, dragon red, micky white និងពណ៌ racing green មានច្រើនជម្រើសសម្រាប់បងប្អូនដែលចង់ទិញជិះទុកដើរកំសាន្ដ ឬក៏ទុកជិះក្នុងក្រុងជាដើម។

ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 

ចំណែកឯការឌីស្សាញផ្នែក Cabin ខាងមុខគឺប្លែកមែនទែន ដែលកន្លែងសាកថ្មទូរស័ព្ទ រន្ធ USB និងកន្លែងចាក់សាំង គឺនៅផ្នែកខាងមុខ ដែលម៉ូតូនេះមានធុងផ្ទុកចំណុះសាំង ៨.៥លីត្រ ហើយការបើកបរ ៤៥.១ គីឡូម៉ែត្រ វាស៊ីសាំងតែ ១លីត្រ បើប្រៀបធៀបតម្លៃទៅនឹងម៉ូតូក្រុមហ៊ុនមួយចំនួនវិញ វាមានតម្លៃធូរថ្លៃជាងគេដល់ជាង ១,០០០ ដុល្លារ សម្រាប់ម៉ូតូមានកម្លាំង 150cc ដល់ 160cc។

ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 

បើយើងក្រឡេកទៅមើល Django និងម៉ូតូ PCX សម្រាប់ Django វាសន្សំសំចែលុយបានដល់ជាង ១,០០០ ដុល្លារ ដែលវាប្រើប្រាស់កម្លាំងប្រហាក់ប្រហែលគ្នា និងល្បឿនស្ទុះ និងរត់ផ្លូវឆ្ងាយ មិនចាញ់គ្នានោះទេ ទោះបីជាប្រភេទម៉ូទូ Scooter តែវិស្វករផលិតមកយកចិត្តទុកដាក់ទៅលើអ្នកជិះផ្លូវឆ្ងាយ មិនត្រឹមតែប្រើប្រាស់ស្រួលក្នុងក្រុងនោះទេ។

ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 
ម៉ូតូម៉ាក Peugeot Django 

ដូច្នេះសម្រាប់បងប្អូនដែលកំពុងរកទិញម៉ូតូថ្មីបកកេស តម្លៃសមរម្យ អាចអាកមើល Django 150cc បាន ព្រោះពេលនេះវាក៏មាននៅក្នុងស្រុកយើងដែរ ហើយជាម៉ាកយីហោរបស់ប្រទេសបារាំងទៀត៕

សម្រាប់ព័ត៌បន្ថែមសូមទំនាក់ទំនងមកកាន់លេខ៖ ០៩៥ ៦៦៦ ៣៧៣/ ០៩៥ ៦៦៦ ៣៧២

Facebook: https://www.facebook.com/peugeotmotocycleskh
Telegram: https://t.me/peugeotmotocyclescambodia

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T