ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តអឹមជី (MG Cambodia) សាខាផ្លូវ៦០ម៉ែត្រ ដោយមានការផ្តល់ជូនកាដូពិសេសត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ

//s9.kh1.co/f8/f8312a3f1e446c407de5e97eb827704ea89880f0.jpg
បច្ចេកវិទ្យា

 ២៤-វិច្ឆិកា-២០២២ ១០ព្រឹក · មួយឆ្នាំមុន

ពិធីសម្ពោធជាផ្លូវការ នូវអគារតាំងបង្ហាញរថយន្តអឹមជី សាខាផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុន អឹមជី ខេមបូឌា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នូវអគារតាំងបង្ហាញរថយន្តអឹមជី សាខាផ្លូវ៦០ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=307,q=100/27/27487c1f6d028835437c654fcc663da2fce53596.jpg

ផ្អែកតាមប្រសាសន៍របស់ Mr. Homan Sentoni Tandijono ដែលជាអគ្គនាយកក្រុមហ៊ុន T F Motors Cambodia បានឲ្យដឹងថា៖ 

ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ក្នុងពិធីសម្ពោធជាផ្លូវការ អាគារតាំងបង្ហាញរថយន្តអឹមជី សាខាផ្លូវ៦០ម៉ែត្រ។ បើទោះជាមួយរយៈចុងក្រោយនេះ នៅក្នុងប្រទេសក៏ដូចជាទូទាំងពិភពលោក បានជួបវិប័ត្តកូវីដ១៩ក្តី ក៏ពួកយើងនៅតែខិតខំជំនះនូវបញ្ហាទាំងនេះ ហើយនាពេលខាងមុខ ពួកយើងសង្ឃឹមថានឹងមានគម្រោងបង្កើតសាខាថ្មីៗបន្ថែម ហើយនៅឆ្នាំក្រោយពួកយើងនឹងមានអ្វីដែលរំភើបថ្មីៗនាំជូនមកកាន់អតិថិជន ទាក់ទងជាមួយផលិតផល ការបម្រើសេវាកម្មផ្សេងៗ”។

Mr. Homan Sentoni Tandijono
https://s9.kh1.co/__image/w=650,h=434,q=100/5a/5afe4ea3d48ed71a27622a4749654cffef879490.jpg

គួរបញ្ជាក់ផងដែរថា សម្រាប់ពិធីសម្ពោធអាគារតាំងបង្ហាញនេះ មានការចូលរួមពីសំណាក់ដៃគូសហការដូចជា ធនាគារ KB Daehan ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត និងកញ្ញា ឡេងឡេង ដែលជាទូតសុឆ្ឆន្ទៈរបស់ក្រុមហ៊ុន អឹមជី ខេមបូឌា ផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/ce/ce8ebf9dfad073b708820d0dc16091608d5a1b98.jpg
https://s9.kh1.co/__image/w=650,h=434,q=100/5c/5c266d4f68785e9453ccef911a674fd0cfc50a12.jpg

អ្វីដែលពិសេសនោះ សម្រាប់ថ្ងៃសម្ពោធអគារតាំងបង្ហាញរថយន្តអឹមជី សាខា៦០ម៉ែត្រនេះដែរ ក្រុមហ៊ុនអឹមជី ក៏បានផ្តល់ជូននូវកាដូពិសេសចំនួន $606 ក្នុងរយៈពេល៥ថ្ងៃ សម្រាប់អតិថិជនដែលបានធ្វើការកក់ទិញរថយន្តអឹមជី ម៉ូដែលណាមួយក៏បាន។ ដូច្នេះហើយ អតិថិជនទាំងអស់រួសរាន់ឡើងព្រោះថាការផ្តល់ជូននេះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះតែប៉ុណ្ណោះ។

គួរបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះក្រុមហ៊ុនអឹមជី ខេមបូឌា មាន៣ទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយទីតាំងទី១ នៅអគារលេខ ២០៧​ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទីតាំងទី២ នៅក្នុងខេត្តសៀមរាប និងទីតាំងទី៣ ដែលទើបតែដាក់សម្ពោធម្សិលមិញនេះ នៅផ្លូវ៦០ម៉ែត្រតែម្តង៕

ទំនាក់ទំនងតាមរយៈលេង 023 882 552 ឬតាមរយៈតេឡេក្រាម https://t.me/mgcambodiaofficial

https://s9.kh1.co/__image/w=650,h=434,q=100/c9/c9465460fa528a6d6da7f64c2f457b9be373dac6.jpg
https://s9.kh1.co/__image/w=650,h=434,q=100/c1/c123e5a56857c75a6b405083b2c0ff84a87fc551.jpg
https://s9.kh1.co/__image/w=650,h=434,q=100/df/df13e314a66e1f64830d374b8c6e7d1abf738602.jpg
https://s9.kh1.co/__image/w=650,h=424,q=100/df/df02202bdbe150923522b8a02b5b16bc2e52f21c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/58/58460b357e741c622761c0ace5245900ca2d7144.jpg
https://s9.kh1.co/__image/w=650,h=434,q=100/33/33ababa23a7eecdc32422c2748cebd0369a82be6.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T