កាលពីក្មេងធ្លាប់ថតរឿងសោះ! ១០ឆ្នាំក្រោយ ពួកគេប្រែសម្រស់ខ្លាំង មើលលែងចង់ស្គាល់

//s5.kh1.co/bc/bc5cdccdcdefbd4633b9663b3d0f797a8388a7fd.jpg
តារា & កម្សាន្ដ

 ២៣-មីនា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

Mason Moon និង Park Min Ha គឺជាតារាម៉ូដែលកុមារដ៏ល្បីល្បាញ ទូទាំងទ្វីបអាស៊ី កាលពីប៉ុន្មានឆ្នាំមុន តែពេលរូបគាត់ធំ ក្លាយជាក្មេងជំទង់ហើយ សម្រស់ក៏ស្អាតសង្ហាមិនធម្មតា។

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ២២ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានចែករំលែករូបថតថ្មី ចុងក្រោយបង្អស់របស់តារាៗវ័យក្មេង ដែលធ្លាប់ថតរឿងភាគល្បីកាលពីក្មេង នោះគឺ Mason Mason និង Park Min Ha

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដៃគូសម្តែងមួយគូនេះ ធ្លាប់បានសម្តែងរួមគ្នា និងចាប់ដៃគូគ្នាជាច្រើនលើករួចមកហើយ កាលពីពួកគេនៅក្មេង។ ហើយបច្ចុប្បន្ននេះ អ្នកទាំងពីរក៏បានចម្រើនវ័យ ធំពេញរូបពេញរាង ជាមួយនឹងរូបសម្រស់ដ៏ស្អាត សង្ហា រៀងៗខ្លួនផងដែរ។

ជាការពិតណាស់ ទស្សនិកជនជាច្រើន បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញមុខមាត់របស់ពួកគេជាថ្មី បន្ទាប់ពីបាត់មុខអស់រយៈពេលជាយូរ។

ក្មេងជំទង់ទាំងពីរនាក់នេះ ក៏ទទួលបានពាក្យពោលសរសើរជាច្រើនផងដែរ ចំពោះភាពស្រស់ស្អាត​របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា Mason Moon និង Park Min Ha អ្នកទាំងពីរ បានកើតនៅឆ្នាំ ២០០៧។ 

Mason Moon បានចូលប្រឡូកក្នុងវិស័យសិល្បៈកូរ៉េ កាលពី ១០ឆ្នាំមុន ខណៈដែល Park Min Ha ក៏ធ្លាប់បានបង្ហាញខ្លួន នៅក្នុងខ្សែភាពយន្តកូរ៉េជាច្រើន ចាប់តាំងពីនាងមានអាយុ ឆ្នាំមកម្ល៉េះ។

បន្ទាប់ពីបាត់មុខ អស់រយៈពេលប្រមាណជា ១០ឆ្នាំ ពេលនេះ Mason Moon កាន់តែមានភាពលេចធ្លោជាងមុន ជាមួយនឹងរូបរាងដ៏សង្ហា។ បើនិយាយពី Park Min Ha វិញ ក៏ចាប់ផ្ដើមក្លាយជាស្រីស្អាតម្នាក់ផងដែរ៕  

ទស្សនារូបភាពខាងក្រោម ៖ 

Mason Moon និង Park Min Ha កាលពីក្មេង
Mason Moon និង Park Min Ha កាលពីក្មេង
Mason Moon និង Park Min Ha កាលពីក្មេង
Mason Moon និង Park Min Ha កាលពីក្មេង
Mason Mason កាលពីក្មេង
Mason Mason កាលពីក្មេង
Mason Mason
Mason Mason
Mason Mason 
Mason Mason 
Mason Moon និង Park Min Ha បច្ចុប្បន្ន
Mason Moon និង Park Min Ha បច្ចុប្បន្ន
Mason Moon និង Park Min Ha បច្ចុប្បន្ន
Mason Moon និង Park Min Ha បច្ចុប្បន្ន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T