ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់តារាប្រុសវ័យក្មេង ហន គឹមធាន ដែលលោកជាអតីត freshie Boy ជំនាន់ទី ១៤ ដោយបច្ចុប្បន្ននេះ យើងឃើញថា លោកកាន់តែមានប្រជាប្រិយភាពខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កម្លោះសង្ហាអ្នកបាត់ដំបងរូបនេះ កំពុងធ្វើឲ្យទស្សនិកជនជាច្រើន បានចាប់អារម្មណ៍ទៅលើការងារសម្ដែង ដោយលោកបានថតខ្សែភាពយន្តជាច្រើន ដោយរឿងនីមួយៗសុទ្ធតែមានការគាំទ្រខ្លាំងពីទស្សនិកជន។ មិនតែប៉ុណ្ណោះ យើងសង្កេតឃើញ កម្លោះសង្ហារូបនេះ ហាក់ជាមានភាពមមាញឹកយ៉ាងខ្លាំងជាមួយការងារសិល្បៈ ទាំងការសម្ដែងរឿង និង ការងារផ្សេងៗទៀត។
ជាក់ស្ដែងថ្មីៗនេះ លោកបានផ្លាស់ប្ដូរស្ទាយ៍ថ្មី ជាមួយម៉ូតសក់បែបរួញ មើលទៅពិតជាប្លែក មិនត្រឹមតែប៉ុណ្ណោះ បើទោះបីលោកមានម៉ូតសក់រួញក៏ពិតមែន តែមើលទៅមុខមាត់តារាវ័យក្មេងរូបនេះ នៅតែមានភាពទាក់ទាញ និងសង្ហាដដែល។
ជាការពិតណាស់ មួយរយៈចុងក្រោយនេះ យើងឃើញថា មានយុវវ័យជាច្រើន និយមលេងម៉ូតសក់ថ្មីប្លែកគួរឲ្យកត់សម្គាល់ តែកម្លោះសង្ហា ធាន បែរជាលេងស្ទាយ៍ម៉ូតសក់រួញ បែបនេះទៅកាន់តែសង្ហាលើសដើម៕
សូមទស្សនារូបភាពខាងក្រោម៖







