អតីតតារាសម្ដែង Harry កំពុងភ័យខ្លួនសង្ស័យថា ផ្ទុកវីរុសកូរ៉ូណា

//s5.kh1.co/02/02c85fd08dd0c81f0740b462a3380fbf743f0c6e.jpg
តារា & កម្សាន្ដ

 ១៣-កុម្ភៈ-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

អតីតតារាសម្តែងHarry Derbridge កំពុងភ័យខ្លួនខ្លាចឆ្លងវីរុស Covid-19 ក្រោយពីពេញត្រឡប់មកពីប្រទេសថៃវិញ ហើយពេលនេះកំពុងរង់ចាំលទ្ធផលចេញមក។

បរទេស៖ អ្នកទាំងអស់គ្នាច្បាស់ជាដឹងហើយថា វីរុសកូរ៉ូណា ដែលមានវត្តមាននៅលើពិភពលោក មានប្រភពមកពី ទីក្រុងវ៉ូហាន​ ប្រទេសចិននោះ​ បានឆក់យកជីវិតមនុស្សជាច្រើនសន្ធឹកសន្ធាប់ ហើយអង្គការសុខភាពពិភពលោក(WHO)​ បានដាក់ឈ្មោះវីរុសកូរ៉ូណានេះថា​ Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះដែរ អតីតតារាសម្តែង Harry Derbridge កំពុងភ័យខ្លួនខ្លាចឆ្លងវីរុស Covid-19 ដោយសារគាត់មានអាការៈមិនស្រួលខ្លួន ថែមទាំងក្អកមិនដាច់ ក្រោយពេលចំណាយពេល វិស្សមកាលនៅប្រទេសថៃ ហើយមានអាការៈស្រដៀងទៅនឹងវីរុសថ្មី ដែលគេកំពុងតែភ័យខ្លាចនោះបេះបិទ។ ជាមួយគ្នានេះដែរ អតីតតារាសម្តែង Harry Derbridge បានសរសេរសារមួយ បង្ហោះក្នុង Instagram ថា៖

សង្ឃឹមថា ខ្ញុំត្រលប់មកពីថៃ មិននាំយកវីរុសកូរ៉ូណាមកជាមួយចុះ
ប៉ុន្មានថ្ងៃនេះ ក្រោយពេលខ្ញុំទៅប្រទេសថៃ ខ្ញុំមានអាការៈមិនស្រួលខ្លួន ក្អក  ពេទ្យរបស់ខ្ញុំប្រាប់ថាវាជាជម្រើសល្អបំផុត ដែលខ្ញុំត្រូវធ្វើតេស្ដ រកមេរោគកូរ៉ូណា។
ចុងក្រោយការធ្វើតេស្តរួចរាល់ហើយ ខ្ញុំនឹងនៅដាច់ដោយឡែកពី​ អ្នកដទៃប៉ុន្មានថ្ងៃទៀតរហូតដល់ពេលលទ្ធផលជាផ្លូវការ។

Harry Derbridge

គួរបញ្ជាក់ដែរថា រហូតមកទល់ពេលនេះវីរុស Covid-១៩ បានឆក់យកជីវិតមនុស្ស១៣៦៨​នាក់ ហើយស្របពេលដែលចំនួននេះនឹងនៅតែ បន្តកើនឡើងទៀត ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Harry Derbridgeនិង​​​ Dean Rowland
Harry Derbridgeនិង​​​ Dean Rowland
Harry Derbridge
Harry Derbridge
Harry Derbridge
Harry Derbridge
Harry Derbridge
Harry Derbridge
សារដែល Harry Derbridge បានបង្ហោះ
សារដែល Harry Derbridge បានបង្ហោះ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T