កាដូឆ្នាំថ្មី Seohyun នឹងសម្តែងរឿង ស្រីស្រលាញ់ស្រី ហ្វេនកំពុងអន្ទះសារចង់មើលខ្លាំង!​ (មានវីដេអូ)

//s5.kh1.co/9d/9dacb05aa74ff415e8c27da1b312b70fd1784551.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២០ ៣ល្ងាច · ៦ ឆ្នាំមុន

Seohyun គឺជាសមាជិកក្រុមចម្រៀង SNSD ដំបូងគេបង្អស់ ដែលទទួលថតខ្សែភាពយន្តស្រលាញ់ភេទដូចគ្នា គាំទ្រដល់ LGBT ដែលនឹងត្រៀមចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះហើយ។

កូរ៉ខាងត្បូង៖ តារាចម្រៀង និងជាតារាសម្តែងស្រី Seohyun សមាជិកកូនពៅនៃក្រុម Girl’s Generation ទីបំផុតនាងបានទទួលសម្តែងខ្សែភាពយន្តថ្មីមួយ ដែលជាខ្សែភាពយន្តប្រភេទស្នេហា ស្រីស្រលាញ់ស្រីដូចគ្នា ជាលើកដំបូងចំណងជើងថា «Hello Dracula» របស់ស្ថានីយ៍ទូរទស្សន៍ JTBC។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅក្នុងខ្សែភាពយន្តនេះ Seohyun បានដើរជាតួអង្គ Anna ជាកូនស្រីទោលក្នុងគ្រួសារ ពោលគឺនាងរស់នៅតែ២នាក់ម្តាយរបស់នាងតែប៉ុណ្ណោះ នាងមានមុខនាទីជាគ្រូសាលាបឋមសិក្សា នាងតែងតែបង្ហាញឲ្យម្តាយនាងឃើញថា នាងគឺជាកូនស្រីម្នាក់ដែលរឹងមាំម្នាក់ ផ្តល់ទំនុកចិត្តដល់ម្តាយ និងស្រលាញ់ម្តាយបំផុតលើលោក ដែលវាធ្វើឲ្យនាងមិនហ៊ានប្រាប់អាថ៌កំបាំងនូវមួយ ដែលនាងបានលាក់ទុកក្នុងចិត្តតែម្នាក់ឯងរហូតមក នោះគឺនាងជាមនុស្សដែលស្រលាញ់ស្រីដូចគ្នា។

គួរឲ្យដឹងថា ខ្សែភាពយន្តដ៏ថ្មីសន្លាង «Hello Dracula» នេះ Seohyun បានសម្តែងជាមួយនឹង តារាសម្តែងស្រីល្បីឈ្មោះ Lee Chung Ah ។ លើសពីនេះ Seohyun បានលើកឡើងថា នាងបានសម្តែងខ្សែភាពយន្តមួយនេះ ទុកជាកាដូមួយសម្រាប់អ្នកគាំទ្ររបស់នាង ហើយនាងក៏សង្ឃឹមថាគ្រប់គ្នានឹងពេញចិត្តផងដែរ។

គួរបញ្ជាក់ថា ខ្សែភាពយន្តមួយនេះ នឹងចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី១៧ និង១៨ ខែកុម្ភៈ វេលាម៉ោង ៩:៣០យប់ នៅលើកញ្ចក់ទូរទស្សន៍ JTBC ខាងមុខនេះហើយ៕

Seohyun ក្នុងរឿង  «Hello Dracula»
Seohyun ក្នុងរឿង «Hello Dracula»
Seohyun ក្នុងរឿង

 «Hello Dracula»
Seohyun ក្នុងរឿង  «Hello Dracula»
Seohyun 
Seohyun 
Seohyun 
Seohyun 
Lee Chung Ah
Lee Chung Ah
Lee Chung Ah
Lee Chung Ah
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/03/03d39941d334f3a60eb20f988f2a363348e2b93c.jpg

សហគមន៍ Border Sâmaki រៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការសម្តែងសិល្បៈ Hip-Hop ប្រមូលថវិកាជួយគ្រួសារជនភៀសខ្លួន នៅតាមព្រំដែនកម្ពុជា–ថៃ និងជួយកុមារក្រីក្រនៅកម្ពុជា

 ០៤-កញ្ញា-២០២៥ 
 ៨ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T