ភ្នំពេញ៖ អាពាហ៍ពិពាហ៍ក្លែងក្លាយ គឺជាការឈឺចាប់បំផុតសម្រាប់ជីវិតមនុស្សស្រី ដែលខ្លួនបានផ្តល់អ្វីៗស្ទើរទាំងអស់ ភាពស្មោះត្រង់ពេញបេះដូងដល់មនុស្សប្រុសដែលខ្លួនស្រឡាញ់ ដើម្បីរស់នៅជាមួយគ្នា តែអ្វីៗផ្ទុយស្រឡះ ត្រូវបានគេបោកប្រាស់មនោសញ្ជេតនាឥតអាសូរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាពាហ៍ពិពាហ៍អាចកើតឡើងបានដោយការស្រលាញ់ព្រមព្រៀងទាំងសងខាង ចុះហេតុអ្វីបានជាត្រូវលួចលាក់មានអ្នកទីបីទៅវិញ? ការស្រលាញ់ត្រូវបានប្រួលប្រែក្លាយទៅជាការបោកប្រាស់បេះដូងស្មោះរបស់មនុស្សម្នាក់ ហើយទុកការឈឺចាប់របស់ប្រពន្ធទៅជាការកម្សាន្តរបស់ខ្លួនទៅវិញ តើអ្នកសប្បាយណាស់ទៅឬ? ហេតុអី្វ?
នៅចុងសប្តាហ៍ ថ្ងៃអាទិត្យ ទី២៦ ខែមករានេះ ខ្សែភាពយន្តភាគល្បីថៃកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់យុវវ័យ គឺរឿង “វិវាទស្នេហ៍” នៅលើកញ្ចក់ទូរទស្សន៍ MYTV នឹងចូលវគ្គថ្មីគឺ “វិបល្លាសស្នេហ៍”។
ដូច្នេះបើចង់ដឹងឈុតឆាកក្នុងរឿង “វិវាទស្នេហ៍” មានភាពពិសេសទាក់ទាញយ៉ាងណានោះ សូមប្រិយមិត្តតាមដានទស្សនាលើកញ្ចក់ទូរទស្សន៍ MYTV រៀងរាល់ចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង ១២ ថ្ងៃត្រង់៕