អង់គ្លេស៖ ក្រោយរួចផុតពីបម្រាមក្នុងការនាំចូលកីឡាករ ក្លិបបាល់ទាត់តោខៀវ Chelsea ត្រូវបានគេមើលឃើញថាអាចនឹងចំណាយលុយធំដើម្បីនាំយកកីឡាករថ្មីៗបន្ថែមមកកាន់កីឡដ្ឋាន Stamford Bridge នៅពាក់កណ្ដាលរដូវកាល ២០១៩-២០២០ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកចាត់ការទូទៅរបស់ Chelsea លោក Frank Lamaprd បានត្រៀមខ្លួនរួចរាល់ក្នុងការប្រជែងជាមួយក្លិបយក្សនៅ Premier League ពីរទៀតគឺ Liverpool និង Manchester United ក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធរបស់ក្លិប RB Leipzig កីឡាករ Timo Werner។
យោងតាមសារព័ត៌មាន The Telegraph បានចុះផ្សាយថា Chelsea បានដាក់គោលដៅទិញផ្ដាច់កុងត្រារបស់ Werner ពី RB Leipzig នៅទីផ្សារខែមករាខាងមុខ។ ខណៈភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស បានបង្ហើបប្រាប់អំពីតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់រូបនេះគឺស្ថិនៅចន្លោះពី ២៥.៦ ដល់ ៥១.២លានផោន។
យ៉ាងណាមិញ ក្លិបកំពុងឈរនៅកំពូលតារាងក្របខណ្ឌ Bundesliga, RB Leipzig បានធ្លាប់និយាយថានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាទុក Timo Werner ឲ្យនៅបន្តជាមួយក្លិបរហូតដល់បំណាច់រដូវកាលនេះ។
គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធកម្ពស់ ១.៨០ម៉ែត្រ Timo Werner រកបាន ២៣គ្រាប់ ក្នុងការបង្ហាញខ្លួន ២៤លើកឲ្យ RB Leipzig នៅរដូវកាលនេះ និងបានជួយឲ្យក្លិបរបស់គេឈរនៅលេខ១បណ្ដោះអាសន្នក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga ផងដែរ។
ប្រភព៖ FoxSportsAsia