ភ្នំពេញ៖ បទចម្រៀងក្ដៅៗរបស់តារាចម្រៀង ស៊ូ ស៊ីរីកា ក្រោមចំណងជើងថា «គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ» មិនត្រឹមតែទទួលបានការចាប់អារម្មណ៍នៅប៉ុន្មានថ្ងៃនេះបុណ្ណោះទេ ប៉ុន្តែក៏មានអត្ថន័យចាក់ដោត និងធ្វើស៊ីអារម្មណ៍អ្នកគ្មានគូៗមិនណយដែរ ក្នុងពេលដែលអំឡុងចុងឆ្នាំ គឺអ្នកណាៗក៏ចង់មានគ្នា និងចង់ស្វីតៗ ហើយមានអ្នក Take Care នោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមួយបទ «គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ» របស់នាង ក៏ជួយឱ្យតារាស្រីរូបនេះ ទទួលការចាប់អារម្មណ៍នៅមិនដំណាច់ឆ្នាំនេះផងដែរ។
យោងតាមការកត់សម្គាល់ បទចម្រៀង «គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ» របស់នាង ត្រូវបានគេឮចាក់បន្លឺនៅតាមហាង និងទីសារធារណៈនាប៉ុន្មានថ្ងៃនេះ ដោយអ្នកស្ដាប់ភាគច្រើនសុទ្ធតែយល់ថា មួយបទនេះទាំងពីរោះ និងមានអត្ថន័យចាក់ដោត ជាពិសេសគឺបទមួយនេះហាក់ធ្វើស៊ីអារម្មណ៍អ្នកឯកោនៅពេលមនុស្សគូភាគច្រើន សុទ្ធតែបង្អួតគម្រោងដើរលម្ហែកាយស្វីតៗមុនថ្ងៃឆ្លងឆ្នាំ និងឆ្លងឆ្នាំ។
ទឹកដមសម្លេងរបស់នាងនៅក្នុងបទនេះ ក៏ស្ដាប់ទៅប្លែកត្រចៀកខុសពីបទមុនៗផងដែរ ទើបគ្រាន់តែចេញ MV មិនទាន់បានប៉ុន្មាន ក៏ទទួលបានការគាំទ្រតែម្ដង។ ជាក់ស្ដែងក្រឡេកទៅមើលសង្គមហ្វេសប៊ុក និងយូធូប ក៏មានការចែកចាយបទនេះគួរឱ្យកត់សម្គាល់ផងដែរ បន្ថែមពីលើការចាក់បន្លឺ ដែលគេបានឮនៅតាមទីសាធារណៈ៕
តោះចង់ដឹងថា បទចម្រៀងរបស់កញ្ញា ស៊ូ ស៊ីរីកា មួយបទនេះមានអត្ថន័យយ៉ាងណាខ្លះនោះ សូមរីករាយទស្សនាដូចខាងក្រោមនេះទាំងអស់គ្នា៖