លោក Unai Emery បានបដិសេធទៅដឹកនាំក្លិបធំមួយនៅ Premier League

//s5.kh1.co/dd/dd917fb12842306b67bc47b3e7d318453580fa3c.jpg
កីទ្បា

 ១៤-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញលោក Unai Emery ត្រូវបានគេរាយការណ៍ថា បានច្រានចោលឱកាសក្នុងការវិលត្រលប់ទៅកាន់ក្របខណ្ឌ Premier League វិញ ក្នុងការដឹកនាំក្រុម Everton ព្រមទាំងបដិសេធសំណើចំនួន២ ពីក្លិបនៅលីគកំពូលចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Unai Emery
  លោក Unai Emery

លោក Emery ត្រូវបានក្លិប Arsenal បណ្ដេញចេញកាលពីខែមុន បន្ទាប់ពីលោកដឹកនាំក្រុមចាប់ផ្ដើមរដូវកាលថ្មីមិនបានល្អ។

ប្រភពព័ត៌មានមួយក្នុងប្រទេសអង់គ្លេសបានអះអាងថាក្លិប Everton ចាប់អារម្មណ៍ចង់បានគ្រូបង្វឹកវ័យ៤៨ឆ្នាំរូបនេះ ទៅដឹកនាំបន្តពីលោក Marco Silva ដែលត្រូវបានក្លិបបណ្ដេញចេញកាលពីសប្ដាហ៍មុន។

  លោក Unai Emery
  លោក Unai Emery

យ៉ាងណាមិញកាសែត Marca របស់ប្រទេសអេស្ប៉ាញបានបញ្ជាក់ថា លោក Emery បានបដិសេធនឹងសំណើមួយនេះ រួមជាមួយនឹងសំណើពីក្លិបពីរនៅលីគកំពូលចិន Chinese Super League ផងដែរ។

ដោយប្រភពដដែលបានបន្ថែមទៀតថា អតីតគ្រូបង្វឹកក្រុម PSG រូបនេះ បានអរគុណដល់ថ្នាក់ដឹកនាំក្លិប Everton សម្រាប់ចំណាប់អារម្មណ៍របស់ពួកគេ តែគាត់ចង់មានពេលវេលាខ្លះដើម្បីគិតគូពីជំហានបន្ទាប់ក្នុងអាជីពរបស់គាត់៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T