Pep អាចនឹងលុបចោលកុងត្រា រវាងលោកជាមួយ Man City ដើម្បីធ្វើរឿងមួយនេះ

//s5.kh1.co/57/57ead13260d5b37ccc1c2e264e13c588ed8a3a32.jpg
កីទ្បា

 ១៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក Pep Guardiola អាចនឹងលុបចោលកុងត្រារបស់លោកជាមួយក្លិប Manchester City ដើម្បីចាកចេញពីតំណែងជាអ្នកចាត់ការទូទៅនៅបំណាច់រដូវកាល ២០១៩-២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola
លោក Pep Guardiola

អ្នកចាត់ការទូទៅមានដើមកំណើតមកពីតំបន់កាតាឡាន់រូបនេះបានចូលខ្លួនមកដឹកនាំ Man City កាលពីឆ្នាំ២០១៦ ដោយជួយឲ្យមេឃខៀវឈ្នះការប្រកួតចំនួន១៤៣ ក្នុងចំណោមការប្រកួតសរុប១៩៩ និងបានជួយឲ្យឈ្នះពាន Premier League ២ដង, FA Cup ១ដង និង League Cups ២ដង។

បច្ចុប្បន្ន Man City មានគម្លាតដល់ទៅ១៤ពិន្ទុពីក្រុមលេខ១ Liverpool ក្នុងតារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League ខណៈប៉ុន្មានសប្ដាហ៍ចុងក្រោយនេះក្រុមរបស់លោក Pep ធ្វើមិនសូវជាបានល្អនោះទេ។

លោក Pep Guardiola
លោក Pep Guardiola

បើតាមការចុះផ្សាយរបស់សារព័ត៌មានកីឡាធំមួយក្នុងប្រទេសអង់គ្លេស  កិច្ចសន្យារវាងលោក Pep និងក្លិប Man City គឺអ្នកចាត់ការទូទៅរូបនេះអាចដើរចេញពីតំណែងគ្រប់ពេលវេលាដែលលោកចង់។ យ៉ាងណាមិញ ក្លិបជើងឯកអង់គ្លេសរដូវកាលមុនមួយនេះហាក់មិនមានការព្រួយបារម្ភនោះទេ ដោយជឿថាអ្នកចាត់ការទូទៅវ័យ៤៨ឆ្នាំរូបនេះនឹងនៅបន្តការងាររបស់ខ្លួនរហូតដល់បញ្ចប់កុងត្រានៅរដូវក្ដៅ ឆ្នាំ២០២១។

គួរឲ្យដឹងដែរថា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន Manchester City បានបាត់បង់ ៣ពិន្ទុបន្ទាប់ពីប្រកួតចាញ់ក្រុមភ្ញៀវ Manchester United ដោយលទ្ធផល ១ទល់នឹង២ នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី១៦ ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T