សម្រាប់៥០គូដំបូង! បញ្ចុះតម្លៃ៥០% លើសេវាកម្មមង្គលការ សម្រាប់កូនកំលោះក្រមុំ ដែលនឹងរៀបអាពាហ៍ពិពាហ៍ក្នុងរដូវកាលខាងមុខនេះ!

//s5.kh1.co/55/555699df2ca3819f67fe34dd0710999285199e96.jpg
សង្គម

 ១២-ធ្នូ-២០១៩ ៩ព្រឹក · ៦ ឆ្នាំមុន

ភ្នំពេញ៖ ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់សេវាកម្មមង្គលការសម្រាប់គូស្វាមីភរិយាថ្មី ដែលនឹងត្រៀមរៀបអាពាហ៍ពិពាហ៍ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ក្នុងរដូវកាលថ្មីនេះ ពិព័រណ៍អាពាហ៍ពិពាហ៍នឹងត្រឡប់មកវិញជាលើកទី៥ នៅថ្ងៃទី១៤-១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង១០ព្រឹក ដល់៩យប់ នៅក្នុងផ្សារទំនើបអូឡាំព្យា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ 
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ 

ពិព័រណ៍អាពាហ៍ពិពាហ៍ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនអនុស្សា តាំងពីឆ្នាំ២០១៦ និងបន្ដធ្វើឡើងជារៀងរាល់ឆ្នាំរហូតដល់លើកទី៥ ក្នុងឆ្នាំ២០២០ នេះ ដោយនាំមកនូវដៃគូផ្គត់ផ្គង់មានគុណភាព តម្លៃល្អៗ ផ្ដល់ភាពងាយស្រួល និងរហ័សសម្រាប់គូស្នេហ៍ថ្មីៗ។

អ្វីដែលរឹតតែពិសេសសម្រាប់ឆ្នាំនេះ ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ គូស្នេហ៍៥០គូដំបូង ដែលបានចុះឈ្មោះទុកជាមុនចូលរួមក្នុងកម្មវិធី នឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ ៥០% ពីបណ្ដាក្រុមហ៊ុនមកពីវិស័យសំខាន់ៗដូចជា ថតរូប Pre-Wedding សម្អាងការ រ៉ូបអាពាហ៍ពិពាហ៍ ដេគ័រ-តុបតែងផ្កា ពិធីការ ភេសជ្ជៈ កាហ្វេ អាហារសម្រន់ ព្រីនរូបប្រណីត និងវត្ថុអនុស្សាវរីយ៍ជាដើម។

ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ 
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ 

ក្រៅពីស្គាល់ និងជ្រើសរើសកញ្ចប់សេវាកម្ម និងផលិតផលថ្មីៗ សម្រាប់ជាតម្រូវការក្នុងថ្ងៃអាពាហ៍ពិពាហ៍ ដែលមានការបញ្ចុះតម្លៃយ៉ាងពិសេសនោះ ក៏នឹងមានការដើរបង្ហាញម៉ូតសម្លៀកបំពាក់កូនកំលោះកូនក្រមុំ ដែលមានម៉ូតប្លែកថ្មីៗ និងទាន់សម័យពីសម្អាងការ និងក្រុមហ៊ុនល្បីៗថែមទៀតផង។ មិនតែប៉ុណ្ណោះពិព័រណ៍អាពាហ៍ពិពាហ៍ក៏នឹងមានបណ្ដាក្រុមហ៊ុនពីវិស័យពាក់ព័ន្ធផ្សេងទៀតដូចជា ម្ហូបអាហារ សណ្ឋាគារ ស្រាបៀរ​ រថយន្ត​ គ្រឿងសង្ហារឹម បុរី ធនាគារ ធានារ៉ាប់រង ដែលនឹងផ្ដល់ការប្រឹក្សាបន្ថែមពីការរៀបចំគម្រោងថវិការ​ ធានារ៉ាប់រង និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់មង្គលការ និងជីវិតអាពាហ៍ពិពាហ៍។

ពិព័រណ៍អាពាហ៍ពិពាហ៍
ពិព័រណ៍អាពាហ៍ពិពាហ៍
ពិព័រណ៍អាពាហ៍ពិពាហ៍
ពិព័រណ៍អាពាហ៍ពិពាហ៍

គួរឲ្យកត់សម្គាល់ឃើញផងដែរថា គូស្នេហ៍ដែលមានគម្រោងរៀបចំអាពាហ៍ពិពាហ៍នាពេលបច្ចុប្បន្ន ភាគច្រើនអាចធ្វើការជ្រើសរើស និងសម្រេចចិត្តរៀបចំថ្ងៃពិសេសដោយខ្លួនឯង ដោយពុំចាំបាច់រំខានច្រើនដល់ចាស់ទុំ និងមាតាបិតាច្រើននោះទេ។ និន្នាការនៃការជ្រើសរើសអ្នកផ្តល់សេវាកម្មអាពាហ៍ពិពាហ៍ នៅក្នុងពិព័រណ៍​បានផ្ដល់ភាពងាយស្រួល ឆាប់រហ័ស និងផ្ដល់នូវការទុកចិត្ដទៅកាន់អ្នកចូលរួម តាមរយ:ការស្គាល់ពីគុណភាពនៃសេវាកម្មច្បាស់លាស់ជាងមុន ចំនេញពេលវេលាស្វែងរក​​ និង​ខ្ទង់ចំណាយសន្សំសំចៃ។

ពិព័រណ៍អាពាហ៍ពិពាហ៍
ពិព័រណ៍អាពាហ៍ពិពាហ៍

គួរបញ្ជាក់ផងដែរថា និន្នាការនេះជារបត់ថ្មីមួយដែលប្រទេសអភិវឌ្ឍមួយចំនួនកំពុងប្រើប្រាស់  ដោយបានប្រមូលផ្ដុំអ្នកផ្គត់ផ្គង់សេវាកម្មអាពាហ៍ពិពាហ៍ ដែលមានគុណភាពរួមជាមួយតម្លៃល្អចូលរួមតាំងបង្ហាញ និងផ្ដល់កញ្ចប់សេវាកម្មបញ្ចុះតម្លៃពិសេសទៅកាន់កូនកំលោះក្រមុំដែលនឹងត្រៀមរៀបចំអាពាហ៍ពិពាហ៍នាពេលខាងមុខនេះ ជាពិសេសសម្រាប់គូស្នេហ៍ដែលមានភាពរវល់  មិនមានពេលគ្រប់គ្រាន់ក្នុងការជ្រើសរើស អ្នកផ្គត់ផ្គង់ជាច្រើនប្រភេទក្នុងការរៀបចំអាពាហ៍ពិពាហ៍។ ​​​​​ជាជាងការចាយលុយយ៉ាងសម្បើម​ និងខាតពេល និងហត់នឿយក្នុងការជ្រើសរើសដៃគូផ្គត់ផ្គង់ នាំគូស្នេហ៍របស់អ្នកមកចូលរួមក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ ដើម្បីទទួលបានអាពាហ៍ពិពាហ៍ដ៏ល្អ មានភាពលេចធ្លោ សោមនស្សរីករាយ ជាពិសេសកាត់បន្ថយភាពស្មុគស្មាញ និងចំណេញពេលវេលាថែមទៀតផង។

ពិព័រណ៍អាពាហ៍ពិពាហ៍
ពិព័រណ៍អាពាហ៍ពិពាហ៍
ពិព័រណ៍អាពាហ៍ពិពាហ៍
ពិព័រណ៍អាពាហ៍ពិពាហ៍

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុន Anussa Event Planner - អនុស្សា សហការដោយផ្សារទំនើបអូឡាំព្យា។       

សម្រាប់ព័ត៌មានបន្ថែមចូលរួមជាម្ចាស់ឧបត្ថម្ភ ឬអ្នកតាំងបង្ហាញ សូមទំនាក់ទំនងមកកាន់ក្រុមការងារឥឡូវនេះតាមរយៈលេខ 012 230 140 / 010 911 776 និងទំព័រហ្វេសប៊ុក ពិព័រណ៍អាពាហ៍ពិពាហ៍ Anussa Events

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s5.kh1.co/0a/0a6f78495a062cd21141c408eda04a5051836a84.jpg

កូនអាយុ៣ឆ្នាំហើយ តែមិនទាន់ចេះទំពារអាហារគួរធ្វើបែបណា? ហើយវាមានផលប៉ះពាល់អ្វីខ្លះដល់ការលូតលាស់របស់ពួកគេ? មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅសៅរ៍សប្ដាហ៍នេះ ក្នុងសិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន”!

 ១២-មីនា-២០២០ 
 ៥ល្ងាច · ៥ ឆ្នាំមុន
//s5.kh1.co/92/921e71244b259119bb74402688497cdcc309d2cc.jpg

ហេតុអ្វីមុខស្រអាប់ មានមុន ចេញអាចម៍រុយ? ធ្លាប់ដឹងអត់ថា តើវាបណ្ដាលមកពីអ្វី? មកស្គាល់ផលិតផលថែសម្រស់មកពីកូរ៉េនៅក្នុងពិព័រណ៍សម្ផស្ស ថ្ងៃទី06-07-08 មីនានេះនៅផ្សារទំនើបអូឡាំព្យា!

 ២១-កុម្ភៈ-២០២០ 
 ៤ល្ងាច · ៥ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T