ភ្នំពេញ៖ តើអ្នកជ្រុះសក់ញឹកញាប់ដែរ ឬទេ? ហើយកំពុងជួបបញ្ហាណាខ្លះក្នុងចំនោមបញ្ហាសក់ជ្រុះ ខូច រឹង អង្គែ បែកចុង ឡើងប្រេង និងសក់ដុះយឺត? ធ្លាប់ដឹងអត់ថាមកវាបណ្ដាលមកពីអ្វីខ្លះ? តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើបញ្ហាសក់ជ្រុះ និងស្បែកក្បាល កញ្ញា នៅ ដាលីន ដែលជាម្ចាស់ក្រុមហ៊ុន Nov Dalin Co., Ltd បានចែករំលែកថា បញ្ហាសក់ជ្រុះភាគច្រើន គឺអាចបណ្តាលមកពីការគេងមិនបានគ្រប់គ្រាន់ ស្រ្តេស គិតច្រើន និងការខានកក់សក់ច្រើនថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញាបានបន្ថែមទៀតថា ភាគច្រើនមនុស្សស្រីអាចងាយនឹងជ្រុះសក់ច្រើនជាងមនុស្សប្រុស ដោយសារតែមនុស្សស្រីមានសក់វែងជាង រួមផ្សំជាមួយនឹងការពិបាកថែទាំ និងកក់សក់ញឹកញាប់ ដោយសារតែការប្រើពេលច្រើនក្នុងការកក់និងសម្ងួត ឬភាពរវល់ច្រើនលើការងារផ្ទះនិងបន្ទុកផ្សេងៗ។ បន្ថែមពីនោះការផ្លាស់ប្ដូរសាប៊ូកក់សក់ញឹកញាប់ពេក ក៏អាចធ្វើឲ្យសក់និងស្បែកក្បាលឆាប់ឡើងអង្កែរ ឡើងប្រេង ឬជ្រុះសក់ជាដើម ដោយសារតែនៅក្នុងផលិតផលនីមួយៗមានរូបមន្ដខុសៗគ្នា អ្នកមិនចាំបាច់ប្ដូរដោយសារតែឃើញផលិតផលថ្មីៗចូលក្នុងទីផ្សារនោះទេ គួរណាតែជ្រើសរើសផលិតផលដែលសាកសម និងត្រូវជាមួយស្បែកក្បាលរបស់អ្នក។
កញ្ញាបានបន្ថែមទៀតថា ដើម្បីថែរក្សាសក់ឲ្យបានល្អ និងមានប្រសិទ្ធភាពនោះ អ្នកគួរណាស់តែកក់់សក់រៀងរាល់ថ្ងៃ ឬយ៉ាងហោចណាស់២ថ្ងៃម្ដង រួមជាមួយការបន្ថែមការញ៉ាំទឹក និងគេងឲ្យបានច្រើន នោះមិនត្រឹមតែសក់នោះទេ ទោះស្បែក និងក្រចកក៏មានការលូតលាស់បានល្អផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nov Dalin Co., Ltd បាននាំចូលសាប៊ូកក់សក់ម៉ាក Herbal Essences Shampoo ដែលមានរូបមន្តមកពីប្រទេសកាណាដា ផលិតឡើងសម្រាប់តម្រូវគ្រប់បញ្ហាស្បែកក្បាលដូចជា ឡើងអង្កែរ ឡើងប្រេង ឬជ្រុះសក់និងបញ្ហាផ្សេងៗទៀត ដែលអាចប្រើប្រាស់បានគ្រប់វ័យទាំងអស់ រួមជាមួយនឹងគុណភាពល្អ មានស្តង់ដារនិងមានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងសុខាភិបាលនិងក្រសួងពាណិជ្ជកម្ម។ ត្រឹមរយៈពេលតែ 3 ទៅ 4ខែ តែប៉ុណ្ណោះ សាប៊ូ Herbal Essences Shampoo មានអតិថិជនរហូតដល់ ៨០០ នាក់ ដែលកំពុងប្រើប្រាស់ និងជាតំណាងចែកចាយផលិតផលនេះនៅលើទីផ្សារ។

អ្វីដែលរឹតតែពិសេសនោះ Herbal Essences Shampoo នឹងមានវត្ដមាននៅក្នុងពិព័រណ៍សម្ផស្សរបស់ក្រុមហ៊ុនអនុស្សា ដែលនឹងធ្វើឡើនៅថ្ងៃទី 06-07-08 មីនា នេះ នៅផ្សារទំនើបអូឡាំព្យា ជាមួយនឹងការបញ្ចុះតម្លៃ និងប្រូម៉ូសិនពិសេសក្នុងរយៈពេលតែ៣ថ្ងៃនេះ។ សម្រាប់មិត្ដៗនារីដែលចង់សាកផលិតផលដែលមានគុណភាពនេះ កុំភ្លេចចូលរួមទាំងអស់គ្នាដើម្បីចាប់យកប្រ៉ូមូសិន និងការថែមជូនពិសេសពីសាប៊ូ Herbal Essences Shampoo។




សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 012 230 140 / 010 911 776 ឬទំព័រហ្វេសប៊ុក “Anussa Exhibition”។