ភ្នំពេញ៖ ការថែសម្រស់ជារឿងសំខាន់មួយ ដែលអ្នកមិនគួរមើលរំលង ជាពិសេសការថែទាំស្បែកមុខតែម្ដង ប្រសិនបើខ្វះការថែទាំមិនបានដិតដល់ ឬមិនទាន់ពេល នោះអ្នកអាចប្រឈមនឹងការព្យបាលដែលមិនសូវមានប្រសិទ្ធភាព និងចំណាយអស់ច្រើន ដោយសារតែកោសិកានៅក្នុងខ្លួនអ្នកពុំសូវមានការលូតលាស់ដូចមុន។ បើងាកមកមើលពីបញ្ហាប្រឈមទូទៅដែលកើតឡើងនៅលើស្បែកមុខ ជាពិសេសសម្រាប់មនុស្សស្រីភាគច្រើនគឺមុខប្រែជាស្រអាប់ មានមុនច្រើន និងកើតអាចម៍រុយថែមទៀតផង។ តើធ្លាប់ឆ្ងល់អត់ ហេតុអ្វីបញ្ហានេះកើតលើមុខអ្នក? ហើយធ្វើម៉េចទើបអាចកម្ចាត់វាបាន?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតោះ! មកស្ដាប់បទពិសោធន៍ជាក់ស្ដែងរបស់កញ្ញា អ៊ុយ អ៊ែលណា ដែលជាម្ចាស់ក្រុមហ៊ុនចែកចាយផលិតផលម៉ាក FROMNATURE បានលើកឡើងថា បញ្ហាទាំងអស់នេះបណ្ដាលមកពីកតា្ដផ្សេងៗគ្នាដូចជា បញ្ហាស្បែកស្រអាប់ គឺបណ្ដាលមកពីស្បែករបស់អ្នកស្ងួត និងមិនបានជំរុះកោសិការចាស់ៗចោល ចំណែកឯស្បែកមានមុន គឺដោយសារការលាងសំអាតមិនបានដិតដល់នូវធូលីដី ឬការលាងការផាត់មុខចេញមិនបានស្អាត ការញុំាចំណីអាហារ និងការប្រែប្រួលអ័រមូន និងជាពិសេសការកើតអាចម៍រុយដែលមិនងាយកម្ចាត់ គឺបណ្ដាលមកពីការត្រូវកំដៅថ្ងៃនិងមិនបានប្រើនូវផលិតផលការពារឱ្យបានត្រឹមត្រូវ និងមួយផ្នែកទៀតជាដំណរពូជ។

បន្ទាប់ពីដឹងពីមូលហេតុដែលអាចធ្វើឲ្យស្បែកមុខរបស់អ្នកកើតបញ្ហានេះបានកញ្ញា អ៊ុយ អ៊ែលណា ក៏បានផ្ដល់នូវគន្លឹះក្នុងការព្យាបាលបញ្ហាទាំងនេះ និងថែរក្សាស្បែកមុខឲ្យបានល្អ និងក្មេងជាងវ័យនោះ អ្នកអាចចាប់ផ្ដើមពីដំណាក់កាលដំបូងដោយគ្រាន់តែ៖
- លាងសំអាតមុខជាប្រចាំដោយ
ប្រើនូវផលិតផលឱ្យត្រូវប្រភេទស្បែកមុខដូចជា ហ្វូមលាងមុខ (Foam) ដែលពុំមានសារធាតុកាត់
- លាបសេរ៉ូម (Serum) ដែលជួយផ្តល់សំណើមដល់ស្បែក និងគ្រីម (Cream) ថែរក្សាសម្រស់នៅក្មេងជាងវ័យ
- ប្រើប្រភេទឡេការពារកំដៅថ្ងៃបន្ថែម ដើម្បីការពារស្រទាប់ស្បែកពីកាំរស្មីព្រះអាទិត្យ ដែលប៉ះលើផ្ទៃមុខដោយមិនដឹងខ្លួន
រួមជាមួយការបិតម៉ាសថែរក្សាមុខដើម្បីឱ្យមានសំណើម និងភ្លឺថ្លាផងដែរ។
ដើម្បីចែករំលែកនូវចំណេះដឹង និងផ្ដល់ព័ត៌មានសំខាន់ៗលើការថែរក្សាស្បែកសម្រាប់មិត្ដៗនារីកញ្ញា អ៊ុយ អ៊ែលណា ដែលជាម្ចាស់ក្រុមហ៊ុនចែកចាយផលិតផលម៉ាក FROMNATURE នឹងនាំយកផលិតផលរបស់ខ្លួនចូលរួមតាំងបង្ហាញនៅក្នុងពិព័រណ៍សម្ផស្ស នៅថ្ងៃទី06-07-08 មីនានេះ នៅផ្សារទំនើបអូឡាំព្យា ជាមួយនឹងការបញ្ចុះតម្លៃ និងប្រូម៉ូសិនពិសេសក្នុងរយៈពេលតែ ៣ថ្ងៃ ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចែកចាយផលិតផលម៉ាក FROMNATURE ជាក្រុមហ៊ុនចែកចាយផលិតផលពីប្រទេសកូរ៉េផ្ទាល់ ដែលផ្តោតសំខាន់លើផលិតផលបែបធម្មជាតិ និងសុខភាពសម្រស់ និងការថែទាំសុខភាពស្បែកមុខឱ្យភ្លឺថ្លា ផ្តល់សំណើម និងជួយឱ្យក្មេងជាងវ័យ។



សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 012 230 140 / 010 911 776 ឬទំព័រហ្វេសប៊ុក “Anussa Exhibition”៕