ភ្នំពេញ៖ ភាពស្រស់ស្អាតមិនត្រឹមតែទាមទារការថែរក្សា និងបំប៉នតែពីខាងក្រៅដូចជា ការលាបឡេ ឬប្រើប្រាស់ផលិតផលផេ្សងៗ ដែលជំនួយដល់ស្បែក និងសម្រស់ទាំងមូលទេ ព្រោះថាការថែរក្សាតែផ្នែកខាងក្រៅ គឺបានតែមួយផ្នែកប៉ុណ្ណោះ ដោយសារតែពេលខ្លះសារធាតុទាំងអស់នោះមិនអាចចូលទៅបំប៉នស្បែក ដែលនៅខាងក្នុងបានពេញលេញនោះឡើយ។ លើសពីនេះទៀត សារធាតុមួយចំនួនត្រូវបាត់បង់ប្រសិទ្ធភាពដោយសារបរិស្ថានជុំវិញដូចជាសីតុណ្ហភាពជាដើមនៅពេលដែលយើងបំប៉នស្បែកពីខាងក្រៅមួយមុខ។ ដូចនេះ តើធ្វើដូចម្ដេចទើបអាចថែរក្សាសម្រស់ឲ្យបានល្អពីខាងក្នុងខ្លួនបាន?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជួបជាមួយកញ្ញា យុយ សុផានិត នាយកប្រតិបត្ដិនៃក្រុមហ៊ុន N.A Brimex Co.,Ltd ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យថែរក្សាសម្រស់ (បទពិសោធន៍ពីវេជ្ជបណ្ឌិតជំនាញ និងអតិថិជនជាច្រើនដែលបានប្រើប្រាស់ផលិតផល NH Collar Plus កន្លងមក) កញ្ញាបានចែករំលែកថា៖
“ការថែរក្សាសម្រស់ គឺតម្រូវឲ្យមានការថែរក្សាពីខាងក្នុង និងខាងក្រៅតែម្តង ហើយក្នុងនោះដែរការថែរក្សាស្បែកពីខាងក្នុងពិតជាសំខាន់ ដើម្បីទទួលបានស្បែកភ្លឺថ្លាយូរអង្វែង”។

កញ្ញាបានបន្ថែមទៀតថា តាមពិតទៅ Collagen ជាសារធាតុមួយដែលមានស្រាប់នៅក្នុងខ្លួនរបស់មនុស្សគ្រប់រូប ដែលជំនួយឲ្យស្បែកភ្លឺរលាងមានសំណើមក្មេងជាងវ័យពន្យារភាពចាស់ជាដើម។ នៅពេលដែលអាយុនៅក្មេង សារធាតុខូឡាជិននៅក្នុងខ្លួននៅមានច្រើនដែលធ្វើឲ្យស្បែកយើងមានបញ្ហាដែរ ប៉ុន្តែនៅពេលដែលអាយុកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សារធាតុក្នុងខ្លួនធ្លាក់ចុះបន្តិចម្តងៗដោយមិនកកើតឡើងវិញនោះទេ។ យើងត្រូវចាំបាច់ជ្រើសយក Collagen ដើម្បីបំប៉នពីខាងក្រៅចូលទៅខាងក្នុងដើម្បីបំពេញនូវ Collagen ដែលបាត់បង់ហើយបំពេញមកវិញនូវភាពស្រស់ស្អាត។

ដើម្បីទទួលបានព័ត៌មានសំខាន់ៗលើការថែរក្សាស្បែកសម្រាប់មិត្ដៗនារី ជាពិសេសការថែទាំពីខាងក្នុងឲ្យមានប្រសិទ្ធភាពល្អនោះ មកទស្សនាស្ដង់ NH Colla Plus ដែលនឹងចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួនជាមួយនឹងប្រូម៉ូសិនពិសេសនៅក្នុងពិព័រណ៍សម្ផស្ស ថ្ងៃទី 06-07-08 មីនានេះ នៅផ្សារទំនើបអូឡាំព្យា។

គួរបញ្ជាក់ផងដែរថា NH Colla Plus Advance និង NH Colla Plus 3 ជាប្រភេទភេសជ្ជៈខូឡាជិនដែលជំនួយឲ្យស្បែកភ្លឺរលោងមានសំណើម ក្មេងជាងវ័យ បំបាត់ភាពជ្រីវជ្រួញ ស្នាមអុចខ្មៅពន្យារភាពចាស់ និងជំនួយស្បេក និងក្រចកផងដែរ។ សម្រាប់ការញ៉ាំលោកអ្នកអាចញ៉ាំមួយថ្ងៃមួយដបមុនពេលចូលគេង ឬមុនពេលអាហារពេលហើយលោកអ្នកនឹងទទួលបានលទ្ធផលក្រោយពេលញ៉ាំអស់មួយប្រអប់ ឬមួយខែ។

សម្រាប់ព័ត៌មានបន្ថែមពីពិព័រណ៍សម្ផស្ស សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 012 230 140 / 010 911 776 ឬទំព័រហ្វេសប៊ុក “Anussa Exhibition”៕