ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាស្តីពី “វិធីសាស្រ្តក្នុងការចិញ្ចឹមកូន” ដែលបានប្រារព្ធឡើងនៅថ្ងៃ៨ ខែកុម្ភៈ កន្លងទៅនេះ អ្នកជំនាញផ្នែកចិត្តសាស្រ្តលោក ហឿ សេធុល បានលើកឡើងថា “ការមានកូននៅវ័យចាស់ចាប់ពី៤០ឆ្នាំឡើងទៅអាចបណ្តាលឱ្យកូនមានជម្ងឺអូធីសឹម។”
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឃើញសន្ទុះនៃការកើនឡើងនៃតួលេខរបស់កុមារអូធីសឹម លោក ហឿ សេធុល ក៏បានលើកយកប្រធានបទនេះមកពន្យល់។ លោកបានមានប្រសាសន៍ថា៖
“ជម្ងឺអូធីសឹមនេះអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា អាយុរបស់ឪពុកម្តាយ បរិស្ថានជុំវិញខ្លួន និងស្សេន។ ហើយភាគច្រើននៃជម្ងឺនេះកើតទៅលើក្មេងប្រុស។ យើងអាចដឹងថាក្មេងមានជម្ងឺនេះដោយមើលទៅលើកត្តាមួយចំនួនដូចជា៖ គេមិនចូលចិត្តទៅកន្លែងមានមនុស្សច្រើន មិនចេះនិយាយទោះដល់អាយុត្រូវនិយាយ មានអាកប្បកិរិយាមិនសមរម្យ ញាណខ្សោយ -ល-។ បើសិនជាឃើញកូនមានសញ្ញាទាំងនេះ ឪពុកម្តាយអាចចាប់ផ្តើមបង្រៀនកូនពីរបៀបវិន័យទាំងឡាយនៅក្នុង និងក្រៅផ្ទះ នៅពេលគេមានអាយុចាប់ពី ២ឆ្នាំឡើង ឬអាចសុំជំនួយពីអ្នកមានជំនាញ។”
ចម្ងល់ទាំងឡាយណាដែលទាក់ទងទៅនឹងបញ្ហារបស់កុមារដូចជា៖ អូធីសឹម ពិបាកគ្រប់គ្រងកំហឹង ក្មេងស្លូតពេកជាដើម នឹងត្រូវបានយកមកបកស្រាយនៅក្នុងសិក្ខាសាលាស្តីពី “វិធីសាស្រ្តក្នុងការចិញ្ចឹមកូន” ដែលនឹងមានវត្តមានឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះនៅសាលាអន្តរជាតិ Footprints ដែលមានទីតាំងនៅលើផ្លូវ ៥៧០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ សិក្ខាសាលានេះនឹងមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត គីម អាង អនុប្រធានមន្ទីពេទ្យកុមារជាតិ។ គាត់នឹងលើកយកប្រធានបទសំខាន់ៗទាក់ទងទៅនឹងកុមារដូចជារបបអាហារ និងការចិញ្ចឹមកូនដែលត្រឹមត្រូវយកមកបកស្រាយជូនអ្នកចូលរួម។
ជាងនេះទៅទៀតនាយិកាសាលា Footprints អ្នកនាង Joanne Imbag Duran ដែលមានជំនាញផ្នែកចិត្តសាស្រ្ត និងជំនាញផ្នែកកុមារដែលត្រូវការការមើលថែជាពិសេស នឹងលើកយកប្រធានបទ “Parental Involvement: Best Practices in Learning and Teaching” យកមកបកស្រាយនៅក្នុងសិក្ខាសាលានេះផងដែរ។ អ្នកចូលរួមនឹងទទួលបានដូចជា កាបូបដាក់អីវ៉ាន់ ប័ណ្ណបញ្ចុះតម្លៃពីទឹកដោះគោ Similac Gain IQ អាហារសម្រន់ និងកាហ្វេ។ លោកអ្នកអាចចូលរួមដោយសេរី និងឥតគិតថ្លៃដោយគ្រាន់តែចុះឈ្មោះតាមរយៈបារកូដខាងក្រោម ឬតំណភ្ជាប់ខាងក្រោម៖ https://forms.gle/VDAh1NgpVmF2b6Pq8។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះនឹងមានវត្តមាននៅ១០សាលា ដែលរៀបចំដោយក្រុមហ៊ុនអនុស្សា សហការឧបត្ថម្ភធំដោយទឹកដោះគោម្ស៉ៅ Similac Gain IQ និងដៃគូទីតាំងពីសាលាអន្តរជាតិ SCIA, ECO, Shoudu Bilingual, Bluebird British, Footprints, Southbridge, Western International School និង Pannasastra International School។


សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 012 230 140 / 010 911 776 ឬ ទំព័រហ្វេសប៊ុក Anussa Event Planner៕