គ្រូ RB Leipzig លោក Julian Nagelsmann បង្ហើបថាលោកមានបំណងចង់ទៅដឹកនាំក្លិបយក្សមួយនៅអេស្ប៉ាញ

//s5.kh1.co/f5/f520dad44d8d9b3a7aef4cf4958cd656efd155ae.jpg
កីទ្បា

 ០៩-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ យោងតាមប្រភពព័ត៌មានមួយក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា គ្រូបង្វឹកក្រុម RB Leipzig លោក Julian Nagelsmann បានបង្ហើបថាលោកមានសុបិនចង់ទៅដឹកនាំក្រុម FC Barcelona នៅថ្ងៃណាមួយនាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រូបង្វឹកវ័យ៣២ឆ្នាំរូបនេះ ធ្លាប់ចំណាយពេល៣ឆ្នាំ ដឹកនាំក្រុម Hoffenheim ដោយលោកធ្លាប់មានស្នាដៃជួយក្រុមមួយនេះបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងរដូវកាល២០១៧/១៨ នៃក្របខណ្ឌ Bundesliga ហើយមានឱកាសឡើងទៅលេងក្របខណ្ឌ Champions League ក្នុងឆ្នាំ២០១៨។

  លោក Julian Nagelsmann កាលនៅដឹកនាំក្រុម  Hoffenheim
  លោក Julian Nagelsmann កាលនៅដឹកនាំក្រុម  Hoffenheim

យ៉ាងណាក៏ដោយ បច្ចុប្បន្នលោក Nagelsmann កំពុងដឹកនាំឲ្យក្រុម RB Leipzig បានយ៉ាងល្អដោយកំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាង Bundesliga រដូវកាលនេះ គិតត្រឹម១៤ប្រកួតកន្លងទៅ ពួកគេចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្រៅពីនោះឈ្នះ៩ដង និងស្មើ៣ដង។

តារាងពិន្ទុក្នុងក្របខណ្ឌ Bundesliga នាពេលបច្ចុប្បន្ន
តារាងពិន្ទុក្នុងក្របខណ្ឌ Bundesliga នាពេលបច្ចុប្បន្ន

លោក Nagelsmann បាននិយាយប្រាប់ទូរទស្សន៍ ZDF ថា៖

"ខ្ញុំបាននិយាយវាច្រើនដងមកហើយថា Barcelona ជាទីក្រុងមួយដ៏ស្រស់ស្អាត​ហើយក៏ជាក្លិបមួយដ៏អស្ចារ្យ ប៉ុន្តែមិនមែនមានន័យថាមានតែក្លិបមួយនេះទេដែលមានភាពទាក់ទាញនោះ។"

លោក Nagelsmann
លោក Nagelsmann

គួរឲ្យដឹងដែរថាលោក Nagelsmann បានជាប់ជាគ្រូបង្វឹកដែលមានវ័យក្មេងជាងគេក្នុងប្រវត្តិសាស្រ្តក្របខណ្ឌ Bundesliga ពោលត្រឹមវ័យ២៨ឆ្នាំលោកបានក្លាយជាគ្រូបង្វឹកក្រុម Hoffenheim៕

ប្រភពfootball-espana

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T