ថៃ៖ ប្រិយមិត្តប្រាកដជាជ្រាបហើយថា ចាប់តាំងពីតារាសម្តែងប្រុសរូបសង្ហា James Ma ប្រឡូកចូលសិល្បៈដំបូងរហូតមកទល់ពេលនេះ លោកមិនធ្លាប់លេចឮមានព័ត៌មានស្នេហា ជាមួយតារានឹងស្រីរូបណាម្នាក់សូម្បីតែម្តងឡើយ រហូតដល់ថ្នាក់អ្នកគាំទ្រព្រួយបារម្ភ ខ្លាចតារាប្រុសរូបនេះកើតជំងឺឯកា ព្រោះតែនៅ Single យូរពេកថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែមិនថាយ៉ាងណា ស្រាប់តែថ្មីៗនេះ James Ma ទើបតែដាច់ចិត្តទម្លាយពីរឿងស្នេហាផ្ទាល់ខ្លួន នៅក្នុងវីដេអូVLOGមួយ របស់តារាសម្តែងស្រីកូនមួយ Margie Rasri ដែលជាមិត្តភក្តិចិត្តដិតរបស់លោក។
ជាការពិតណាស់ ដោយក្នុងនោះ James Ma បានទម្លាយថា តាមពិតទៅតាំងពីកើតមកលោកក៏ធ្លាប់មានមិត្តស្រីម្តងដែរ កាលពីលោកនៅក្មេង ប៉ុន្តែនៅពេលនេះ លោកមិនមាននរណាឡើយ។
មិនតែប៉ុណ្ណោះ តារាប្រុសវ័យ២៦ឆ្នាំរូបនេះ បានបន្ថែមថា បច្ចុប្បន្ននេះលោករស់នៅជាធម្មតា ធ្វើការសន្សំលុយ ចំណែកឯរឿងស្នេហាទុកឲ្យព្រហ្មលិខិតជាអ្នកកំណត់ទៅចុះ។ ដោយឡែក ទោះជាយ៉ាងណា អ្នកគាំទ្រសង្ឃឹមថា James Ma នឹងបើកចិត្តបើកបេះដូង ឆាប់ជួបនឹងគូព្រេងមកថែរក្សាស្អំបេះដូងឯកាឆាប់ៗនេះផងដែរ៕