ភ្នំពេញ៖ មានការកោតសរសើរមិនតិចទេបន្ទាប់ពីមានការទម្លាយថា កូនខ្មែរមួយក្រុមតស៊ូផលិតបានផលិតផលប្រេងកូឡា ដែលផលិតផលនេះក៏ត្រូវបានប្រកាសថា នឹងត្រៀមវាយលុកទីផ្សារនៅពេលខាងមុខ។ ទោះជាទម្រាំសម្រេចបានផលិតផលនេះ ប្រើពេលដល់៣ឆ្នាំ ហើយចំណាយទុនរួមគ្នាច្រើន ស្ទើរតែចង់បោះបង់មហិច្ឆតាចោលម្ដងៗ ក៏កូនខ្មែរមួយក្រុមនេះនៅសម្រេចសមិទ្ធផលបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការផលិតនេះក៏ត្រូវបានបញ្ជាក់ថា ដើម្បីប្រកួតប្រជែងជាមួយទីផ្សាររបស់បរទេស ដែលចរាចរណ៍ក្នុងស្រុក ដោយមិនមែនគ្រាន់តែផលិតឲ្យចេញរូបរាងហើយទុកចោលទេ។ លោក ស្រេង ឈាងឡេង អ្នកឯកទេសមួយរូបក្នុងចំណោមអ្នកស្រាវជ្រាវ៣រូប ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងផង និងជាអ្នកជំនួញដីធ្លីផង និយាយថា៖
យ៉ាងណាមិញក្រុមរបស់លោកបានសម្រេចជ្រើសយកការផលិតជាប្រេងកូឡាមុនគេ ដោយសារតែផលិតផលនេះ ធៀបនឹងការផលិតឱសថផ្សេងៗចំណាយដើមទុនតិចជាងគេ ហើយសង្ឃឹមថា បើជោគជ័យងាយរកទីផ្សារ។
លោកបានបន្ថែមទៀតថា ក្រុមទាំងមូលតស៊ូលើជំនាញមួយនេះ ពិបាកច្រើនដំណាក់កាល ជាពិសេសបញ្ហាកង្វះដើមទុន ដោយរយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមទាំងមូលចំណាយរួមគ្នាមិនក្រោម១០ម៉ឺនដុល្លារទេ។ ក្រុមទាំងមូលនៅតែបន្តឆ្ពោះទៅមុខជាមួយនឹងផលវិបាករាប់មិនអស់ ហើយទីបំផុតផលិតផលប្រេងកូឡាដែលក្រុមលោកធានាគឺ មានគុណភាពចង់ល្អជាងផលិតផលនាំចូលមួយចំនួន ក៏សម្រេចបាន។ ក្នុងនោះក៏មានការបែងចែក ជាសាច់ប្រេងកូឡាសម្រាប់តម្រូវស្បែកមនុស្សចាស់ និងកូនក្មេង ដោយឡែកពីគ្នាផងដែរ។
លោក ស្រេង ឈាងឡេង បន្តថា ក្រុមរបស់លោក បានត្រៀមសុំច្បាប់រត់ការដើម្បីចរាចរណ៍ផលិតផលមួយនេះ នៅលើទីផ្សាររួចហើយ ដោយក្រោយក្រសួងអនុញ្ញាតិច្បាប់ ប្រសិនបើមានការគាំទ្រខ្លាំង គឺស្វែងរកដៃគូបង្កើតជារោងចក្រ ដែលតាមការប៉ាន់ស្មាន គឺប្រើដើមទុនជាង១លានដុល្លារ គឺគ្រប់គ្រាន់។ ក្នុងពេលខាងមុខលោករំពឹងថា នឹងមានកូនខ្មែរច្រើនឡើង ងាកមកផលិតឱសថ ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូល ក៏ដូចជាដើម្បីឲ្យក្នុងប្រទេសកម្ពុជាទាំងមូល មានផលិតផលប្រេងកូឡា ដែលមានស្ដង់ដារជារបស់ខ្លួន៕
ទស្សនារូបភាព និងវីដេអូខាងក្រោម៖