ប្រភេទកីឡាខ្លះនៅស៊ីហ្គេមត្រូវពន្យារពេលប្រកួត ដោយសារតែបញ្ហាព្យុះនៅប្រទេសហ្វីលីពីន

//s5.kh1.co/26/2642d02e6f3590de54f42ead540b94d7fd10f58e.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ បើតាមទំព័រផ្លូវការរបស់ Cambodia SEA GAMES 2023 ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាប្រធានបេសកកម្មស៊ីហ្គេមកម្ពុជា បានឲ្យដឹងថាបើតាមម្ចាស់ផ្ទះជូនដំណឹង ព្យុះមានភ្លៀងនឹងមកដល់ទីក្រុង Clark និង Manila នៅថ្ងៃអង្គារ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកឧត្តម វ៉ាត់ ចំរើន 
ឯកឧត្តម វ៉ាត់ ចំរើន 

ដូច្នេះមានប្រភេទកីឡាខ្លះត្រូវបានលើកពេលប្រកួត ឬត្រូវពន្យារពេលនៃការប្រកួតដើម្បីរក្សាសុវត្ថិភាព។ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានជម្រាបដល់កីឡាករកម្ពុជាទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពេលដើរចេញក្រៅ ឬជ្រកក្រោមដើមឈើ។ ឯកឧត្តមក៏បានស្នើឲ្យក្រុមកីឡាករកម្ពុជាទាំងអស់តាមដានព័ត៌មានជាមួយគណៈកម្មការរៀបចំការប្រកួតតាមប្រភេទកីឡានីមួយៗ បើមានការប្រែប្រួល សូមផ្តល់ដំណឹងតាមក្រុមនេះជាប្រញាប់។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន បានចាប់ផ្ដើមការប្រកួតរយៈពេល ៣ថ្ងៃហើយ ដោយគិតត្រឹមម៉ោង ១២:៣០នាទីរសៀលថ្ងៃទី០៣ ខែធ្នូនេះ កម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងតារាងមេដាយ ដោយឈ្នះមេដាយសរុប១៩ ក្នុងនោះមានមាស១, ប្រាក់៣ និងសំរឹទ្ធ១៥៕

តារាងមេដាយ គិតត្រឹមថ្ងៃទី០៣ ខែធ្នូ ម៉ោង ១២:៣០រសៀល
តារាងមេដាយ គិតត្រឹមថ្ងៃទី០៣ ខែធ្នូ ម៉ោង ១២:៣០រសៀល
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T