អង់គ្លេស៖ ខ្សែប្រយុទ្ធជួរមុខ Harry Kane ជឿថាអ្នកចាត់ការទូទៅថ្មីលោក Jose Mourinho នឹងអាចបញ្ចប់ការរង់ចាំឈ្នះពានរបស់ក្លិប Tottenham Hotspur អស់រយៈពេល ១១ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាត់ការទូទៅរហស្សនាម Special One ធ្លាប់ឈ្នះពានចំនួន ២០ហើយក្នុងអាជីពជាអ្នកចាត់ការទូទៅរបស់ខ្លួន ខណៈក្លិបមាន់ខ្នាយមាស Tottenham Hotspur មិនដែលឈ្នះពាននោះឡើយក្នុងរយៈពេល១១ចុងក្រោយនេះ។ ការឈ្នះពានចុងក្រោយរបស់ Spurs គឺនៅឆ្នាំ២០០៨ ក្នុងនាមជាជើងឯកពានរង្វាន់ League Cup។
“គាត់ [Mourinho] តែងតែចង់ឈ្នះ។ គាត់គឺជាមនុស្សម្នាក់ដែលស្រេកឃ្លានជ័យជម្នះ។ ខ្ញុំច្បាស់ថាខ្ញុំកំពុងតែស្ថិតនៅក្នុងដំណាក់កាលមួយដែលខ្ញុំអាចឈ្នះពាននៅទីកន្លែងដែលខ្ញុំចង់ឈ្នះ។”

ក្រោយចូលមកជំនួសតំណែងរបស់លោក Mauricio Pochettino កាលពីថ្ងៃពុធសប្ដាហ៍មុន Mourinho បានដឹកនាំ Spurs រកបាន ៣ពិន្ទុក្នុងការប្រកួតដំបូងរបស់ខ្លួន បន្ទាប់ពីយកឈ្នះ West Ham ក្នុងលទ្ធផល ៣ទល់នឹង២៕
ប្រភព៖ BBC