ភ្នំពេញ៖ ភាពរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ នៃវិស័យស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Vivo កំពុងតែធ្វើឲ្យអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍អស្ចារ្យ និងរីករាយជាមួយអ្វីដែលពួកគេចង់បានលើសពីការរំពឹងទុកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសក្រុមហ៊ុន Vivo តែងតែធ្វើការផ្តល់ជូននូវជម្រើសដ៏ល្អ ស័ក្តិសមបំផុតដល់អតិថិជនទាំងអស់ទៅតាមសេចក្តីត្រូវរបស់ពួកគាត់។ ជាក់ស្តែងសម្រាប់អាវុធធុនតូចតែខ្លាំងស្មាតហ្វូនចំណូលថ្មី Vivo S1Pro ក៏ត្រូវបានចាប់បើកការ Pre-order ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា នេះតទៅជាមួយនឹងការបង្ហាញចេញនៅក្នុងកញ្ចប់តម្លៃខ្ទង់ $3XX ស្តើងតែប៉ុណ្ណោះ។
នេះគឺជាតម្លៃមួយដែលល្អ គួបផ្សំជាមួយលក្ខណៈសម្បត្តិប្រសើរផងនោះ Vivo S1Pro អាចនឹងត្រូវចិត្តអ្នកប្រើភាគច្រើនបានហើយ ក្រៅពីនេះ vivo ក៏ផ្ដល់កាដូជូនសម្រាប់អតិថិជនណាដែលបាន Pre-order S1Pro បន្ថែមទៀតផងដែរ។ ហើយអ្វីដែរពិសេសនោះ គឺថាស្មាតហ្វូន S1Pro នេះពិតជាមានចំនុចល្អ និងចំនុចទាក់ចិត្តច្រើន ស្របទៅតាមតម្រូវការអតិថិជនក្នុងពេលបច្ចុប្បន្ន។
លក្ខណៈពិសេសនៃស្មាតហ្វូន vivo S1Pro៖
- ភ្ជាប់មកជាមួយអេក្រង់ទំហំ
6.38 inch Super AMOLED Halo-Fullview Display ក្នុងកម្រិត
2340 1080 FHD
ផ្ទៃអេក្រង់90%
- មានជម្រើស 2 ពណ៌ Knight
Black & Fancy Sky
- កម្លាំងថ្ម4500mAh
- មានមុខងារ
Face
Unlock+FingerPrint
- អាចប្រើស៊ីមកាតបានពីរ
- បច្ចេកវិទ្យាសាកថ្មលឿនផ្លេកបន្ទោរ
- មានបច្ចកវិទ្យាស្កែនក្រយ៉ៅដៃនៅលើអេក្រង់
- ដំណើរការដោយ Android9 ប្រភេទ Funtouch OS9.2
- មានរ៉េម 8GB , អង្គផ្ទុកទិន្នន័យ 128GB
- មានកាមេរ៉ាមុខទំហំ 32MP, កាមេរ៉ក្រោយ 4 គ្រាប់ (48MP+8MP+2MP+2MP)៕