កម្ពុជា-តួកគី ជំរុញទំហំពាណិជ្ជកម្ម ឱ្យកើនដល់ ១ពាន់លានដុល្លារ នាពេលខាងមុខ ខណៈទំហំពាណិជ្ជកម្មមានទំហំតូច

//s9.kh1.co/87/87810aadb46a8b8ecef1c709d8c2a1b159cb9c72.png
Khmerhome

 ២៩-មេសា-២០២៤ ២ល្ងាច · ១៦ ថ្ងៃមុន

ទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឱ្យកើនដល់១ពាន់លានដុល្លារ នាពេលខាងមុខ។

https://s9.kh1.co/__image/w=650,h=366,q=100/a5/a549006bd52e813d75d4ea4fbed7978fee9beba2.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឱ្យកើនដល់១ពាន់លានដុល្លារ នាពេលខាងមុខ។ បើតាមជំនួប សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅកម្ពុជា។

បើតាមជំនួបពិភាក្សាការងារនេះ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់យើងគឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន ។ សម្តេច ជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរអាចសម្រេចបាននាពេលខាងមុខ។

សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះ ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនដើម្បីរំលឹកខួបទំនាក់ទំនងនេះ។ ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោ បានបន្ថែមថា វានឹងអាចធ្វើឱ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ។

ក្នុងជំនួប លោកស្រី ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថាការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត។

លោកស្រី ក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះ មានការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍​ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។

ប្រទេសតួកគីនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ លោកស្រី បានស្នើសុំឱ្យភាគីកម្ពុជាជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។ លោកស្រី មានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភានៃប្រទេសតួកគីឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T