បរទេស៖ ខ្សែការពាររបស់ក្រុមជម្រើសជាតិប្រេស៊ីល និងក្លិប Paris Saint-Germain កីឡាករ Thiago Silva បានរិះគន់ទៅលើខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បន្ទាប់ពីរូបគេបានប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យដាក់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិប្រេស៊ីលលោក Tite។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអំឡុងការប្រកួតដែលអាហ្សង់ទីន យកឈ្នះប្រេស៊ីលដោយលទ្ធផល ១ទល់នឹង០ នៅទីក្រុង Riyadh ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតកាលពីថ្ងៃសុក្រ ខ្សែប្រយុទ្ធរបស់ Barcelona បានធ្វើកាយវិការប្រាប់ទៅកាន់លោក Tite ឲ្យឈប់និយាយ។
ថ្លែងក្រោយចប់ការប្រកួតលោក Tite បាននិយាយថា៖
បន្ថែមលើសពីនេះ Thiago Silva ក៏បានចេញមុខរិះគន់ Messi ហើយថែមទាំងនិយាយថាអ្វីគ្រប់យ៉ាងគឺដោយសារតែចំណេះដឹង និងការអប់រំ។
ប្រភព៖ FoxSportsAsia