ជប៉ុន៖ អតីតខ្សែប្រយុទ្ធក្លិប FC Barcelona កីឡាករ David Villa បានបង្ហោះក្នុងគំណនី Twitter ផ្លូវការរបស់ខ្លួនថាលោកនឹងចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នាបញ្ចប់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ៣៧ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងអោយក្លិប Vissel Kobe ក្នុងលីគកំពូលជប៉ុន ដោយក្នុងរដូវកាលនេះរូបគេ បង្ហាញខ្លួនបានចំនួន២៦បុ្រកួត ស៊ុតបញ្ចូលទីបាន១២គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន២ដង។
កីឡាករ David Villa បានបង្ហោះលើគណនី Twitter របស់ខ្លួនថា៖
ខ្សែប្រយុទ្ធកណ្ដាលរូបនេះបានអភិវឌ្ឈន៍ខ្លួនក្លាយជាកីឡាករលំដាប់ពិភពលោក១រូប កាលដែលរូបគាត់ចំណាយពេល៥ឆ្នាំលេងអោយក្រុម Valencia ដោយបង្ហាញខ្លួនបានចំនួន២១៩ប្រកួត ស៊ុតបញ្ចូលទីបាន១២៧គ្រាប់ ថែមទាំងធ្លាប់ជាប់ជាកីឡាករល្អប្រចាំឆ្នាំក្នុងរដូវកាល២០០៦/០៧ទៀតផង។
ក្រោយមកគាត់ក៏បានសាងស្នាដៃធំមួយទៀតដោយជួយអោយក្រុមជម្រើសជាតិអេស្ប៉ាញលើកពាន FIFA World Cup នៅឆ្នាំ ២០១០ មុនផ្ទេរទៅកាន់ក្លិប FC Barcelona។
អំឡុងពេលលេងអោយក្លិបរយៈពេល៣ឆ្នាំ គាត់បានជួយអោយក្លិបដែលមូលដ្ឋាននៅតំបន់កាតាឡាន់១នេះ ឈ្នះពាន Champions League ចំនួន១ដងកាលពីរដូវកាល ២០១០/១១។
គួររម្លឹកផងដែរថាមុនពេលដែលគាត់ផ្ទេរទៅកាន់ក្លិប Vissel Kobe គាត់បានចំណាយពេល៥ឆ្នាំជាមួយនឹងក្លិប New York City FC ក្នុងនាមជាខ្សែប្រយុទ្ធគាត់ស៊ុតបញ្ចូលទីបាន៨០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន ២១ដង ក្នុងការបង្ហាញខ្លួនចំនួន១២៦ប្រកួត៕
ប្រភព៖ Caughtoffside