ទោះមិនសូវល្បី តែអតីតតន្រ្តីករលោក គឹម ចាន់រតនា និងភរិយា នៅតែមិនបោះបង់ចោលការប្រឡូកក្នុងវិស័យសិល្បៈ! (មានវីដេអូ)

//s4.kh1.co/c6/c6e0bbe185758b6336cbc9a363f15003d010de37.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ខណៈពេលប្រឡូកក្មុងអាជីពជាតន្ត្រីករ និងជាតារាចម្រៀងក្នុងវង់អកកេស លោក គឹម ចាន់រតនា និងអ្នកស្រី ជិន វណ្ណារី មិនមានឱកាសដណ្ដើមបានកេរ្តិ៍ឈ្មោះបោះសម្លេងនោះទេ។ យ៉ាងណាមិញលោកអះអាងថាមិនសោកស្ដាយទេ ដោយបានទាំងយល់ថា បើមិនបោះបង់សិល្បៈមួយរយៈធំ ហើយប្រឡូកអាជីពជំនួញទេ ក៏ប្រហែលមិនមានឱកាសបានបញ្ចេញសមត្ថភាព វាយលុកអាជីពចម្រៀង ពោលគឺអាជីពសិល្បៈទាំងប្ដីទាំងប្រពន្ធនាពេលនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក គឹម ចាន់រតនា និងភរិយា
  លោក គឹម ចាន់រតនា និងភរិយា
  លោក គឹម ចាន់រតនា និងភរិយា
  លោក គឹម ចាន់រតនា និងភរិយា

មានការចុះផ្សាយជាហូរហែរមកហើយថា ម្ចាស់ជំនួញដីធ្លីលោក គឹម ចាន់រតនា គឺជាអតីតតន្ត្រីករ ខណៈដែលអ្នកស្រី ជិន វណ្ណារី ជាភរិយា ក៏ជាអ្នកចម្រៀងនៅក្នុងពេលនោះ។ អ្នកទាំងពីរតស៊ូក្នុងអាជីពសិល្បៈយ៉ាងលំបាកទម្រាំក្លាយខ្លួនជាអ្នកជំនួញដីធ្លីនាពេលចុងក្រោយ។

អ្វីដែលកាន់តែកត់សម្គាល់ គ្រាន់តែមានឱកាសកែប្រែជីវភាពក្នុងនាមជាថៅកែដីភ្លាម អតីតតារាសិល្បៈជាប្ដីប្រពន្ធមួយគូនេះ ក៏ដំណើរការផលិតកម្មចម្រៀងមួយ ដើម្បីឱ្យតារាក្មេងៗមួយចំនួនបានបញ្ចេញសម្លេង និងបានផលិតបទចម្រៀងជាសំនៀងរបស់ខ្លួនជាហូរហែ ដើម្បីរំលឹកអាជីពសិល្បៈ ដែលអ្នកទាំងពីរប្រាប់ថា គឺជាស្ពានចម្លងជីវិតក្នុងគ្រាក្រ។

  លោក គឹម ចាន់រតនា និងភរិយា
  លោក គឹម ចាន់រតនា និងភរិយា
  លោក គឹម ចាន់រតនា និងភរិយា
  លោក គឹម ចាន់រតនា និងភរិយា

ជាក់ស្ដែងក្រោយពីអន្ទងចិត្តមហាជនឱ្យឃើញពីការប្រឹងប្រែងក្នុងសិល្បៈតាមរយៈបទ «ទំនួញអកឈ្មោល» លោក គឹម ចាន់រតនា ក៏បញ្ចេញបទ «អូនកូនអ្នកណា?» ដោយជ្រើសយកភរិយាជាតួសម្ដែងផងដែរ។

  លោក គឹម ចាន់រតនា និងភរិយា
  លោក គឹម ចាន់រតនា និងភរិយា

តន្ត្រីកររូបនេះបញ្ជាក់ថា លោកបញ្ចេញបទចម្រៀងមិនមែនចង់ល្បី និងចង់ឱ្យមានការទាក់ទងលោកឡើងឆាក ដើម្បីបានលុយនោះទេ។ ពោលគឺលោកផលិតបទចម្រៀងដោយបកស្រាយសំនៀងខ្លួនឯង ដោយសារតែស្រលាញ់អាជីពចម្រៀង និងចង់ផលិតបទដែលលោកស្រឡាញ់ ទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ។ អ៊ីចឹងហើយ ទើបខណៈម្ចាស់សំនៀងភាគច្រើន ជ្រើសយកតារាល្បីៗឱ្យជួយសម្ដែង ដើម្បីលើកមុខ MV សម្រាប់លោកគឺរើសភរិយាខ្លួនឯងតែម្ដង ដើម្បីសម្ដែងក្នុងបទរបស់លោក ទុកគ្រាន់ចែកកូនមើលលេង និងទុកជាវីដេអូអនុស្សាវរីយ៍ជាមួយភរិយា។

  លោក គឹម ចាន់រតនា និងភរិយា
  លោក គឹម ចាន់រតនា និងភរិយា
  លោក គឹម ចាន់រតនា និងភរិយា
  លោក គឹម ចាន់រតនា និងភរិយា

លោកថាកាលពីនៅប្រឡូកសិល្បៈ លោកគ្រាន់តែជាអ្នកលេងភ្លេងប៉ុណ្ណោះ ចំណែកភរិយាទើបជាអ្នកចម្រៀងអាជីព។ លោក និងភរិយា គម្រោងចេញបទបកស្រាយរួមគ្នា ក្រោយពីចេញបទ «អូនកូនអ្នកណា» ដែលជាបទសារ៉ាវ៉ាន់ សម្រាប់អបអរបុណ្យអុំទូកនេះផង។

គួរបញ្ជាក់ថា លោក គឹម ចាន់រតនា គឺជាអតីតតន្ត្រីករ ខណៈភរិយាគឺជាអ្នកចម្រៀងក្នុងវង់អកកេសមួយ កាលពីប្រមាណ១០ឆ្នាំ ដោយសូម្បីតែឈ្នួលបង់ផ្ទះក៏សឹងមិនចង់មាន។ បច្ចុប្បន្នលោក និងភរិយា គឺជាម្ចាស់ក្រុមហ៊ុន LYK គឹមចាន់រតនា ហ្សាណា ដែលមានគម្រោងដីពុះឡូតិ៍ធំៗជាច្រើនគម្រោងប្រកាសលក់នៅស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ៕

  លោក គឹម ចាន់រតនា 
  លោក គឹម ចាន់រតនា 
  លោក គឹម ចាន់រតនា 
  លោក គឹម ចាន់រតនា 
  លោក គឹម ចាន់រតនា និងភរិយា
  លោក គឹម ចាន់រតនា និងភរិយា
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T