ក្រោយចាញ់ Liverpool កាលពីថ្ងៃអាទិត្យលោក Pep ត្រៀមជះលុយ ១០០លាននៅទីផ្សារខែមករា

//s4.kh1.co/c0/c0811c13347a5c5f6edc731fccf98ff569b41870.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ មេឃខៀវ Manchester City ត្រៀមចំណាយកញ្ចប់ថវិកា ១០០លានផោននៅទីផ្សារខែមករាខាងមុខ ដើម្បីពង្រឹងក្រុមក្នុងការប្រជែងជាមួយ Liverpool ដើម្បីរក្សានិងការពារដំណែងជើងឯក Premier League នៅរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយចាញ់ Liverpool ដោយលទ្ធផល ៣ទល់នឹង១ នៅកីឡដ្ឋន Anfield កាលពីថ្ងៃអាទិត្យបានធ្វើឲ្យ Manchester City ស្ថិតនៅពីក្រោមពិន្ទុក្រុមរបស់លោក Klopp រហូតដល់ ៩ពិន្ទុ ខណៈហង្សក្រហមបានបន្តភាពមិនទាន់ចាញ់នៅផ្ទះរបស់ខ្លួនក្នុងការប្រកួតក្របខណ្ឌ Premier League តាំងពីខែមេសា ឆ្នាំ២០១៧។

ការប្រកួតរវាង Liverpool និង Man City
ការប្រកួតរវាង Liverpool និង Man City

ក្លិបមានមូលដ្ឋាននៅទីក្រុង Manchester បានមានបញ្ហានៅតំបន់ការពារក្រោយការចាកចេញរបស់ប្រធានក្រុម Vincent Kompany កាលពីរដូវក្ដៅ ខណៈខ្សែការពារឆ្នើម Aymeric Laporte ក៏មានរបួសជង្គង់តាំងពីខែសីហា។

បើតាមប្រភពពីក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថាលោក Pep Guardiola បានត្រៀមលុយ ១០០លានផោនដើម្បីនាំចូលកីឡាករបន្ថែមនៅទីផ្សារខែមករាខាងមុខ ដើម្បីជាចលករក្នុងការប្រជែងពាន Premier League ជាមួយ Liverpool នៅរដូវកាលនេះ។

លោក Pep Guardiola
លោក Pep Guardiola

ក្រៅពីរំពឹងក្នុងការនាំចូលខ្សែការពារកណ្ដាល អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញរូបនេះក៏នឹងសម្លឹងមើលការនាំចូលកីឡាករដើម្បីមកជំនួសកន្លែងរបស់ David Sivla និង Sergio Aguero ផងដែរ។

គួរឲ្យដឹងដែរថា ចំពោះគោលដៅចម្បងរបស់លោក Pep Guardiola ក្នុងការនាំចួលមកកាន់កីឡដ្ឋាន Etihad នៅទីផ្សារខែមករាខាងមុខនេះ គឺខ្សែបម្រើប្រយុទ្ធជម្រើសជាតិអេស្ប៉ាញរបស់ Real Madrid កីឡាករ Isco៕

កីឡាករ Isco
កីឡាករ Isco

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T