អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិបហង្សក្រហម Liverpool លោក Jürgen Klopp បានបញ្ជាក់ថា ក្លិប Liverpool គ្មានលទ្ធភាពក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងរបស់ក្លិប Paris Saint-Germain កីឡាករ Kylian Mbappe នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ សារភាពថា គ្មានហេតុផលណាមួយដែលគាត់មិនចង់បាន Mbappe នោះទេ គាត់ក៏ធ្លាប់ចាប់អារម្មណ៍ទៅលើកីឡាកររូបនេះផងដែរតាំងពីគេជាកីឡាកររបស់ក្លិប Monaco ម្ល៉េះ។
លោក Klopp ធ្លាប់ណាត់ជួបជាមួយនឹងគ្រួសាររបស់ Mbappe ដើម្បីបញ្ចុះបញ្ចូលខ្សែប្រយុទ្ធឆ្នើមរូបនេះចុះហត្ថលេខាជាមួយនឹងក្លិប Liverpool កាលពីពីរឆ្នាំមុន ប៉ុន្តែរូបគេសម្រេចចិត្តស្នាក់នៅទឹកដីប្រទេសបារាំងបន្ត ដោយចូលរួមជាមួយនឹងក្លិប PSG ក្នុងលក្ខខណ្ឌខ្ចីជើង រួចក៏ផ្ទេរជាអចិន្ត្រៃក្នុងតម្លៃ១៦០លានផោន(ឬប្រហែល២០៤លានដុល្លារអាមេរិក)។
កាលពីដើមសប្ដាហ៍នេះ មានព័ត៌មានជាច្រើនបានចុះផ្សាយថាកីឡាករ Mbappe អាចនឹងផ្ទេរមកកាន់ទឹកដី Anfield ដោយលោក Klopp ឆ្លើយតបទៅលើរឿងនេះថាក្លិបមានឱកាសតិចណាស់ក្នុងការធ្វើកិច្ចព្រមព្រៀជាមួយ PSG ក្នុងការផ្ទេរយក Mbappe។
លោក Klopp បាននិយាយថា៖
គួររម្លឹកផងដែរថា លោក Jürgen Klopp នឹងដឹកនាំក្រុម Liverpool ប្រកួតជាមួយនឹងក្រុមជើងខ្លាំង Manchester City ក្នុងក្របខណ្ឌ Premier league សប្ដាហ៍ទី១២នេះ នៅថ្ងៃស្អែកវេលាម៉ោង ១១:៣០នាទីយប់៕
ប្រភព៖ irishtimes