អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបតោខៀវ Chelsea កីឡាករ Tammy Abraham។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករ Tammy Abraham បានបង្ហាញទម្រង់លេងដ៏គួរអោយភ្ញាក់ផ្អើល ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសលោក Frank Lampard ក្នុងរដូវកាល២០១៩/២០ នេះ។
តាមរយៈទម្រង់លេងដ៏ល្អមួយនេះ បានទាក់ទាញចំណាប់អារម្មណ៍ក្លិប Real Madrid យ៉ាងខ្លាំង នេះបើយោងតាមការបញ្ជាក់របស់កាសែត Don Balon។
ដោយមើលឃើញថាខ្សែប្រយុទ្ធ Karim Benzema ហាក់មានវ័យកាន់តែជ្រេរ ក្លិប Real Madrid បាននាំយកកីឡាករ Luka Jovic មកជំនួសកន្លែងខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ អំឡុងពេលទីផ្សារដោះដូរកីឡាករខែសីហា ប៉ុន្តែកីឡាករ Jovic ហាក់មិនទាន់សម្របខ្លួនបានជាមួយនឹងទម្រង់លេងរបស់ក្រុម Real Madrid ដោយរូបគេបង្ហាញទម្រង់លេងមិនសូវបានល្អនោះទេ ក្នុងចំណោម១១ប្រកួតកន្លងទៅនេះ រូបគេស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ។ ដោយតម្រូវអោយក្លិប Real Madrid ត្រូវស្វះស្វែងរកខ្សែប្រយុទ្ធផ្សេងទៀត ដើម្បីពង្រឹងក្រុម។
តាមរយៈប្រភពដដែលបានអោយដឹងថាតម្លៃខ្លួនរបស់ Abraham បច្ចុប្បន្នមានតម្លៃប្រមាណ៦០លានផោន(ឬប្រហែល៧៧លានដុល្លារអាមេរិក)។
គួររម្លឹកផងដែរថាកីឡាករ Tammy Abraham ជាយុវជនថ្នាលរបស់ក្លិប Chelsea ហើយត្រូវបានក្លិបតម្លើងអោយលេងឈុតធំក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនបាន១៧ប្រកួត ស៊ុតបញ្ចូលទីបាន១០គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៤ដង៕
ប្រភព៖ Caughtoffside