ព័រទុយហ្គាល់៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Sporting Lisbon បានដាក់តម្លៃខ្លួនទៅលើគោលដៅរបស់ Manchester United និង Real Madrid កីឡាករ Bruno Fernandes ៥២លានផោន សម្រាប់ទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ Bruno Fernandes បានស្ថិតនៅក្នុងការអន្ទងចង់បានរបស់ក្លិបយក្សអេស្ប៉ាញ និងបិសាចក្រហមតាំងពីទីផ្សារដោះដូរកីឡាកររដូវក្ដៅមកម្ល៉េះ។
ជាមួយគ្នានេះ មាន់ខ្នាយមាស Tottenham Hotspur ក៏ចង់បាន Bruno Fernandes ដែរដើម្បីទៅជំនួសកន្លែងរបស់ Christian Eriksen ។
ប្រភពព័ត៌មានពីក្នុងប្រទេសព័រទុយហ្គាល់បានឲ្យដឹងថា Sporting Lisbon នឹងលក់ខ្សែបម្រើវ័យ ២៥ឆ្នាំ Bruno Fernandes នៅទីផ្សារខែមករា។
Manchester United បាននឹងកំពុងសម្លឹងមើលកីឡាករដើម្បីមកប៉ះប៉ូវបន្ថែម ព្រោះតែខ្សែបម្រើឆ្នើម Paul Pogba អាចនឹងកចាញពីក្លិបនៅទីផ្សាររដូវក្ដៅលើកក្រោយ ខណៈពេលដែល Real Madrid កំពុងតែរៀបចំតំបន់បម្រើ ព្រោះតែខ្សែបម្រើជួរមុខ ២រូបមានវ័យកាន់តែច្រើនពោលគឺ Luka Modric ៣៤ឆ្នាំ និង Toni Kross ២៩ឆ្នាំ៕
ប្រភព៖ SportsMole