ធនាគារឯកទេស ខេប៊ី ដេហាន ម.ក បានបង្កើតកម្មវិធីទំនួលខុសត្រូវសង្គម ក្រោមចំណងជើងថា «កម្មវិធីលើក ស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ» ! (មានវីដេអូ)

//s5.kh1.co/11/1193cefd35dfa6925ca79fc666bfcd9e95413bf0.jpg
សង្គម

 ០១-វិច្ឆិកា-២០១៩ ៣ល្ងាច · ៦ ឆ្នាំមុន

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកលើកស្ទួយ សិល្បៈគំនូរស្នាដៃកូនខ្មែរ ក៏ដូចជាផ្ដល់ឱកាសឱ្យប្អូនៗ កុមារៗ បានដុសខាត់នូវគំនិតច្នៃប្រឌិត និងបង្កើនការស្រមើស្រមៃរបស់ខ្លួន ធនាគារឯកទេស ខេប៊ី ដេហាន​ ម.ក ហៅកាត់ថា KDSB បានបង្កើតកម្មវិធីទំនួលខុសត្រូវសង្គមមួយ ឈ្មោះថា «កម្មវិធីលើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ»​ នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី លើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ
កម្មវិធី លើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ

នៅក្នុងព្រឹត្តិការណ៍នេះ KDSB បានអញ្ជើញគ្រូជំនាញផ្នែកគូរគំនូរ ពីសាលាមធ្យមសិក្សាវិចិត្រសិល្បៈចំនួនពីររូប គឺ លោកគ្រូ ផាន់ ពន្លក (ប្រធានសាលាសិល្បៈសូនរូប) និង​ លោកគ្រូ អ៊ុច សាវិន (គ្រូបង្រៀនផ្នែកសិល្បៈសូនរូប) ដើម្បីធ្វើការចែករំលែកចំណេះដឹង អំពីសិល្បៈគំនូរ និងបង្ហាត់បង្ហាញដល់ប្អូនៗ កុមារដែលបានចូលរួមប្រកួតគូរគំនូរ។

ក្រៅពីបានទទួលនូវអនុសាសន៍ល្អៗ ទាក់ទងនឹងសិល្បៈគំនូរហើយ ប្អូនៗកុមារមានឱកាសគូរគំនូរ ទីក្រុងភ្នំពេញដ៏ស្រស់ត្រកាលនាពេលព្រឹក ដោយប្រើប្រាស់ការស្រមើស្រមៃ និងភាពច្នៃប្រឌិតរបស់ខ្លួន ពីលើអគារនៃធនាគារ KDSB ទៀតផង។

កម្មវិធី លើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ
កម្មវិធី លើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ

ដើម្បីជាការលើកទឹកចិត្ត ដល់ការខិតខំប្រឹងប្រែងរបស់ប្អូនៗ KDSB បានជូនរង្វាន់ iPad Pro 10.5" មួយគ្រឿងដល់ជ័យលាភីលេខ១ កង់មួយគ្រឿងដល់ជ័យលាភីលេខ២ តុសិក្សា១ឈុតដល់ជ័យលាភីលេខ៣ ហើយផ្ទាំងគំនូររបស់ប្អូនទាំងបី ក៏នឹងត្រូវដាក់តាំងបង្ហាញនៅការិយាល័យកណ្តាល របស់ធនាគារផងដែរ។ ចំពោះប្អូនៗទាំង២៩រូបដែលបានចូលរួមប្រកួត ម្នាក់ៗទទួលបានគូល័រ និងខ្មៅដៃគូរគំនូរមួយឈុត ឈុតសុខភាព KDSB មួយឈុត និងសម្ភារៈសិក្សាមួយចំនួនទៀត។

កម្មវិធី លើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ
កម្មវិធី លើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ

ប្អូនៗដែលបានចូលរួមប្រកួត ព្រមទាំងអាណាព្យាបាលដែលអញ្ជើញមកចូលរួម បានសម្ដែងការពេញចិត្តតាមរយៈទឹកមុខដ៏រីករាយ និងចូលរួមគ្រប់សកម្មភាព ដូចជាការញ៉ាំអាហារជុំគ្នា និងការថតរូបកម្សាន្តជាដើម។

KDSB សូមថ្លែងអំណរគុណដល់លោកគ្រូ​អាណាព្យាបាល និងប្អូនៗកុមារទាំងអស់សម្រាប់ទឹកចិត្តដ៏មុតមាំ ​ក្នុងការចូលរួមចំណែកលើកស្ទួយវិស័យសិល្បៈគំនូរខ្មែរ។

ធនាគារនឹងនៅតែជួយគាំទ្រដល់សិល្បៈគំនូរស្នាដៃកូនខ្មែរយើងបន្តទៀត៕

កម្មវិធី លើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ
កម្មវិធី លើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ
កម្មវិធី លើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ
កម្មវិធី លើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ
កម្មវិធី លើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ
កម្មវិធី លើកស្ទួយសិល្បៈគំនូរស្នាដៃកូនខ្មែរ
វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T