ធ្លាប់តែតែងខ្លួនបែបស្រីឆ្នាស តែឥឡូវ Han So Hee ផ្លាស់ប្ដូរស្ទាយ៍មកជានារីស្លូតបូត ទន់ភ្លន់វិញ

//s9.kh1.co/14/148f46df77930db7d9701aa8a36ef1ba75e0b129.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២៥ ៩ព្រឹក · ៨ ម៉ោងមុន

Han So Hee បង្ហាញខ្លួនជាមួយស្ទាយ៍ដ៏ទន់ភ្លន់

កម្សាន្ត៖ ថ្វីត្បិតថា Han So Hee ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងស្រីដ៏ស្រស់ស្អាតនិងមានទេពកោសល្យ លំដាប់ជួរមុខរបស់ប្រទេសកូរ៉េខាងត្បូង ធ្លាប់មានរឿងអាស្រូវទាក់ទងនឹងអតីតមិត្តប្រុសក៏ដោយ ក៏គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងហាក់ពុំធ្លាក់ចុះនោះឡើយ ពោលគឺនាងនៅតែបន្តចេញមុខនៅតាមកញ្ចក់ទូរទស្សន៍ព្រមទាំងរឿងភាគជាច្រើនហូរហែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Han So Hee
Han So Hee
Han So Hee
Han So Hee

យ៉ាងណាមិញ បើគេនិយាយពីជីវិតក្រៅឆាកវិញ So Hee ភាគច្រើនចូលចិត្តតែងខ្លួនបែបស្រីឆ្នាស ដោយនាងធ្លាប់បានចាក់សាក់តាមដងខ្លួន ចោះក្រវិលមាត់ ព្រមទាំងការផាត់មុខបែបស៊ិចស៊ី មើលទៅដិតៗហឹរហោះជាដើម ប៉ុន្តែថ្មីៗនេះ នាថ្ងៃទី១៦ខែឧសភាកន្លងទៅ Han So Hee បានធ្វើឲ្យអ្នកគាំទ្រចំហមាត់ក្រោយបង្ហាញខ្លួននៅព្រលានយន្តហោះអន្តរជាតិ Incheon ។

Han So Hee 
Han So Hee 

ក្នុងនោះគេសង្កេតឃើញថា ការតុបតែងខ្លួនរបស់នាងមើលទៅស្រស់ស្អាតបែបនារីស្លូតបូតសុភាពរាបសារដោយនាងបានពាក់រ៉ូបពណ៌សត្រឹមពាក់កណ្ដាលជង្គង់ ជាមួយនឹងអាវរងាដៃវែងពាក់ពីក្រៅពណ៌ដូចគ្នា ហើយលើសពីនេះទៅទៀត នាងបានបន្ថែមស្ទាយ៍ផាត់មុខបែបផ្កាឈូកៗ ដោយទម្លាក់សក់ពណ៌ខ្មៅក្រឹបរបស់នាង មើលទៅពិតជាស្រស់ស្អាត ដូចទេពធីតា ខុសពីស្ទាយ៍ធម្មតារបស់នាងជាខ្លាំង៕

រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee
រូបភាពថ្មីរបស់ Han So Hee

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T