តែងតាំងគ្រូថ្មីភ្លាម Real Madrid ក្រសោបបានខ្សែការពាវ័យក្មេងរូបនេះ ជាមួយកុងត្រា៥ឆ្នាំ

//s9.kh1.co/bb/bb886828031852aa7ef5c290ed0d98dd667fed37.jpg
កីទ្បា

 ១៧-ឧសភា-២០២៥ ១ល្ងាច · ៥ ម៉ោងមុន

Real Madrid យកបានខ្សែការពារម្នាក់ទៀតក្រោយយកបាន Alexander-Arnold

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid បានបញ្ចប់ការទិញយកខ្សែការពារ Dean Huijsen ពីក្លិប Bournmouth ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Dean Huijsen
ខ្សែការពារ Dean Huijsen

ក្រុមរបស់លោក Xabi Alonso ដែលជាគ្រូបង្វឹកថ្មីជំនួសកន្លែងលោក Carlo Ancelotti បានទិញយក Dean ក្នុងតម្លៃខ្ទង់៥០លានផោន(ស្មើនឹងប្រមាណ ៦៦.៥ លានដុល្លារ) ដោយខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះក៏បានបដិសេធក្លិបធំៗជាច្រើននៅ Premier League ដែលបានឲ្យប្រាក់ឈ្នួលខ្ពស់ជាង ដើម្បីផ្លាស់មកកាន់ទឹកដី Santiago Bernabeu ផងដែរ។

ខ្សែការពារ Dean Huijsen
ខ្សែការពារ Dean Huijsen

Huijsen បានធ្វើតេស្តសុខភាពក្នុងនាមជាកីឡាករ Real Madrid រួចរាល់ហើយកាលពីយប់មិញ ដោយគេនឹងចុះកុងត្រាចំនួន៥ឆ្នាំឯណោះ។

ខ្សែការពារ Dean Huijsen
ខ្សែការពារ Dean Huijsen

គួរបញ្ជាក់ផងដែរថាក្រៅពី Dean Huijsen នេះ Real Madrid ក៏ជោគជ័យក្នុងការនាំយកខ្សែការពារសញ្ជាតិអង់គ្លេស Trent Alexander-Arnold ពី Liverpool ដោយពុំអស់ប្រាក់ថ្លៃផ្ទេរសូម្បីមួយកាក់មួយសេន៕

ខ្សែការពារ Dean Huijsen
ខ្សែការពារ Dean Huijsen
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T