ចំបាប់កម្ពុជាឈ្នះមេដាយមាស១ ប្រាក់២ សំរឹទ្ធ២បន្ថែម សរុប៨គ្រឿង ក្នុងជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី

//s9.kh1.co/8e/8e4691c7388afc53adbdd91ee8857f961afbdb7c.png
កីទ្បា

 ១៣-ឧសភា-២០២៥ ៩ព្រឹក · ៥ ថ្ងៃមុន

ចំបាប់កម្ពុជាឈ្នះមេដាយមាស១ ប្រាក់២ សំរឹទ្ធ២បន្ថែម សរុប៨គ្រឿង ក្នុងជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី

កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ហេង វុទ្ធី ដណ្តើមបានមេដាយមាស១គ្រឿង ស្របពេលដែលកីឡាករ-កីឡាការិនីកម្ពុជាមួយចំនួនទៀតដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿងបន្ថែម សរុប៨គ្រឿង នៅក្នុងការប្រកួតកីឡាចំបាប់ ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (The 2025 Southeast Asian Wrestling Championship) ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិបានគូសបញ្ជាក់មកថា កីឡាករកម្ពុជា ហេង វុទ្ធី ដែលឈ្នះមេដាយមាស១គ្រឿងនេះ គឺប្រកួតលើវិញ្ញាសា Freestyle ប្រភេទទម្ងន់ក្រោម ៩២ គីឡូក្រាម ខណៈកីឡាករកម្ពុជា ហេង រត្តថា ដណ្តើមបានមេដាយប្រាក់១។ ចំពោះវិញ្ញាសា Freestyle ប្រភេទទម្ងន់ក្រោម ៧៩ គីឡូក្រាម គឺកីឡាករអូស្រ្តាលី Baahes Didar ដណ្តើមបានមេដាយមាស កីឡាករកម្ពុជា កែវ សុភ័ក្ត ទទួលបានមេដាយប្រាក់ និងកីឡាករអូស្រ្តាលី Sheng Zhang។ សម្រាប់វិញ្ញាសាក្រិចកូរ៉ូម៉ាំង ប្រភេទទម្ងន់ក្រោម ៨២ គីឡូក្រាម គឺកីឡាករវៀតណាម The Hoang Anh Nguyen ដណ្តើមបានមេដាយមាស កីឡាករកីឡាករអូស្រ្តាលី Baahes Didar ដណ្តើមបានមេដាយប្រាក់ និងកីឡាករកម្ពុជា កែវ សុភ័ក្ត ទទួលបានមេដាយសំរឹទ្ធ។

ចំពោះវិញ្ញាសា Freestyle ទម្ងន់ក្រោម ៧២ គីឡូក្រាម គឺកីឡាការិនីវៀតណាម Thi Ninh to ដណ្តើមបានមេដាយមាស កីឡាការិនីតៃវ៉ាន់ Yan Ju Jiang ដណ្តើមបានមេដាយប្រាក់ និងកីឡាការិនីកម្ពុជា ជា កញ្ញា ទទួលបានមេដាយសំរឹទ្ធ។ នេះជាការមេដាយ៥គ្រឿងបន្ថែម ដែលដណ្តើបានកាលពីថ្ងៃទី១២ ខែឧសភា ដោយចំនួនមេដាយនេះបង្កើតឱ្យកម្ពុជាដណ្តើមបានមេដាយសរុបចំនួន៨គ្រឿង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី សហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិរបស់កម្ពុជា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំបាប់ចំនួន ១៧ នាក់ ដែលកញ្ញា កាង ណុចបវរ ទទួលបន្ទកប្រធានប្រតិភូ លោក នុត សេរីរដ្ឋ អាជ្ញាកណ្តាលអន្តរជាតិ លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិ លោក នុត សុផាលគ្រូជំនួយជម្រើសជាតិ និងលោកស្រី ចូវ សុធារ៉ា គ្រូជំនួយជម្រើសជាតិ។ បេសកកម្មអន្តរជាតិរបស់កម្ពុជានាពេលនេះទទួលបានការឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខេមអេដ ដោយលោក ខេស៊ី បាណេត បានដាក់គោលដៅឱ្យការចូលរួមប្រកួតរបស់អត្តពលិកចំបាប់កម្ពុជា ក្នុងជើងឯកអាស៊ីគ្នេយ៍នេះ ក្រៅពីការប្រជែងមេដាយជូនជាតិ ក៏ជាការដកពិសោធន៍ និងបង្កើនគុណភាពបច្ចេកទេសត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែង ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ខាងមុខ៕ ដោយ ហេង ណាលីន

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T