ច្បាស់ការ! កីឡាករ Man UTD ម្នាក់នេះនឹងចែកផ្លូវជាមួយក្លិប នៅរដូវក្ដៅនេះហើយ

//s9.kh1.co/be/be5e6cc8b0b86c062a936fce07dbe8a93eb80d5a.jpg
កីទ្បា

 ០៤-កក្កដា-២០២៥ ១ល្ងាច · ៥ ម៉ោងមុន

កាសែត The Athletic ក៏បានចុះផ្សាយពីព័ត៌មាននេះដែរ

កីឡា៖ យោងតាមការចុះផ្សាយរបស់ អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា កីឡាករ Rasmus Hojlund នឹងចែកផ្លូវគ្នាជាមួយក្លិបបិសាចក្រហម Manchester United នៅរដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Rasmus Hojlund 
កីឡាករ Rasmus Hojlund 

កាសែត The Athletic ក៏បានចុះផ្សាយពីព័ត៌មាននេះដែរ ខណៈដែលកីឡាករសញ្ជាតិដាណឺម៉ាករូបនេះ នឹងត្រូវគេរំពឹងទុកថានឹងមិនបន្តស្នាក់នៅទីនេះទេ។

កីឡាករ Rasmus Hojlund 
កីឡាករ Rasmus Hojlund 

Rasmus Hojlund បានផ្ទេរពីក្លិប Atalanta មកកាន់ទឹកដី Old Trafford នាឆ្នាំ២០២៣ ដោយគិតមកទល់ពេលនេះ Hojlund បានចូលលេងចំនួន ៤៣ ប្រកួតនៅរដូវកាលនេះ និងបានស៊ុតបញ្ចូលទីចំនួន ១១គ្រាប់ឲ្យ Manchester United ផងដែរ។

កីឡាករ Rasmus Hojlund 
កីឡាករ Rasmus Hojlund 

ខណៈពេលនេះ មិនទាន់មានប្រភពណាបញ្ជាក់ថារូបគេនឹងផ្លាស់ទៅលេង ឬបើកការចរចាជាមួយក្លិបណាផ្សេងនោះឡើយ៕

កីឡាករ Rasmus Hojlund 
កីឡាករ Rasmus Hojlund 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T