កីឡា៖ របាយការណ៍ផ្សាយចេញពីអ្នកកាសែត Fabrizio Romano នាពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា កំពូលខ្សែប្រយុទ្ធ Lionel Messi នឹងបន្តស្នាក់នៅជាមួយក្លិបនៅលីគអាមេរិក Major League Soccer គឺ Inter Miami។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ មានពាក្យចចាមអារ៉ាមលើកឡើងមួយចំនួន ក្រោយពី Inter Miami ត្រូវធ្លាក់ចេញពីពានរង្វាន់ Club World Cup ក្រោមថ្វីជើង ក្លិប Paris Saint-Germain ដោយព័ត៌មានបានចុះផ្សាយថា Messi ជាម្ចាស់ Ballon d'Or ៨សម័យរូបនេះ មិនសប្បាយចិត្តក្នុងការស្នាក់នៅ Inter Miami ដែលមានម្ចាស់ជាលោក David Beckham នោះឡើយ ឯប្រភពខ្លះទៀតថា Messi ចង់វិលត្រឡប់មកលេងនៅ Barcelona វិញ។

យ៉ាងណាមិញ Romano បានច្រានចោលព័ត៌មានទាំងនេះដោយបានបញ្ជាក់ថា Messi និង Inter Miami មានទស្សនវិស័យដូចគ្នា និងបន្តរួមរស់ជាមួយគ្នា តាមកុងត្រារហូតដល់ដំណាច់ឆ្នាំ២០២៥ ស្របពេលក្លិប Inter Miami ក៏បានចេញសារមកបញ្ជាក់ដែរថា ក្លិបនឹងបន្តជាមួយ Lionel Messi ៕

