កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា អ្នកចាំទី Andre Onana នឹងមិនត្រូវរំពឹងទុកថា នឹងចាកចេញពីក្លិបបិសាចក្រហម Manchester United នៅរដូវក្ដៅនេះនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Onana ជាអ្នកចាំទីសញ្ជាតិកាំមេរូនរូបនេះ បានផ្លាស់ពី Ajax មកកាន់ទឹកដី Old Trafford កាលពីខែកក្កដា ឆ្នាំ២០២៣ ដោយនៅរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Ruben Amorim គឺ Onana បានបង្ហាញខ្លួនឲ្យបិសាចក្រហម ចំនួន ៥០ប្រកួត ដែលក្នុងនោះរក្សា Clean Sheet បាន១១ប្រកួត និងរបូតគ្រាប់បាល់ដល់ទៅ ៦៥គ្រាប់។

ថ្មីៗនេះមានព័ត៌មានចចាមអារ៉ាមថា Andre Onana នឹងចាកចេញពី Manchester United ប៉ុន្តែជាក់ស្ដែង Daily Mail បានចុះផ្សាយថា កីឡាកររូបនេះនឹងមិនចាកចេញទៅណានោះឡើយ ក៏មិនមានការចរចាជាមួយក្លិបផ្សេងដើម្បីរកផ្លូវចាកចេញនោះដែរ៕
