កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែការពារ Andreas Christensen បានបដិសេធសំណើក្លិបជាច្រើន ដោយសាររូបគេចង់បន្តស្នាក់នៅក្លិប Barcelona ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Christensen បានផ្ទេរពីក្លិបតោខៀវ Chelsea មកកាន់ក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០២២ ហើយនារដូវកាលនេះ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះបានចូលលេងតែ៦ប្រកួតប៉ុណ្ណោះ ដោយសាររបួស ប៉ុន្តែកាលពីរដូវកាល ២០២៣/២០២៤ គឺគេបានបង្ហាញខ្លួនដល់ទៅ ៤២ប្រកួតឯណោះ។

ដោយសារលោក Hansi Flick មានកីឡាករលេងតំណែងខ្សែការពារច្រើន ទើបលោកគិតថា Christensen អាចនឹងត្រូវលក់ចេញពីក្រុម ប៉ុន្តែកីឡាករសញ្ជាតិដាណឺម៉ាករូបនេះ ចង់បន្តស្នាក់នៅ Barcelona បន្តទៀត ដោយមិនគិតនឹងផ្ទេរទៅក្លិបណាផ្សេងនោះឡើយ។

យ៉ាងណាមិញ គេមិនទាន់ដឹងទេថា អនាគត Andreas Christensen ជាមួយ Barcelona នឹងទៅជាយ៉ាងណា មានតែរង់ចាំមើលការសម្រេចចិត្តរបស់លោក Hansi Flick ៕
