បានក្លាយជាម្ចាស់ភាគហ៊ុនក្លិបទៀត! កុងត្រាថ្មីរបស់ Ronaldo ជាមួយ Al-Nassr មួយឆ្នាំបានដល់ទៅ...

//s9.kh1.co/c9/c95a6aad8d83338acbffe7b00de71dd8cdf6850c.jpg
កីទ្បា

 ២៧-មិថុនា-២០២៥ ២ល្ងាច · ៣ ថ្ងៃមុន

ពិតណាស់ Ronaldo បានប្រកាសស្នាក់នៅ Al-Nassr ជាក្លិបនៅលីគអារ៉ាប់ប៊ីសាអូឌីត Saudi Pro-League ចំនួនពីរឆ្នាំបន្តទៀត

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា កុងត្រាថ្មីដែល កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានព្រមព្រៀងជាថ្មីជាមួយនឹង Al-Nassr នោះពិតជាបានផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងចំពោះរូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

ពិតណាស់ Ronaldo បានប្រកាសស្នាក់នៅ Al-Nassr ជាក្លិបនៅលីគអារ៉ាប់ប៊ីសាអូឌីត Saudi Pro-League ចំនួនពីរឆ្នាំបន្តទៀត គឺរហូតដល់ឆ្នាំ២០២៧ ដោយក្នុងនោះ Ronaldo មិនត្រឹមតែទទួលបានប្រាក់ឈ្នួលខ្ទង់១៧៨លាន ក្នុងមួយឆ្នាំទេ តែរូបគេទទួលបានអត្ថប្រយោជន៍ផ្សេងទៀតដូចជា៖

ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

- ទទួលបាន ៤.៦ លានក្នុងមួយសប្តាហ៍

- ក្លាយជាម្ចាស់ភាគហ៊ុន១៥ភាគរយនៃ ក្លិប Al-Nassr ដែលស្មើជាទំហំទឹកប្រាក់ចំនួន ៤៥.៣លានដុល្លារ

-ទទួលបាន៣៣.៦លានដុល្លារ បន្ថែមលើការចុះហត្ថលេខា ហើយនឹងឡើងដល់ទៅ ៥២.២លានដុល្លារបើគេចុះកុងត្រាលើរដូវកាលទី២

ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

- ទទួលបានជាង១សែនដុល្លារ លើការស៊ុតបញ្ចូលទី១គ្រាប់ (បូកបន្ថែមឡើងដល់២០ភាគរយនៅរដូវកាលទី២)

- ទទួលបានជាង៥ម៉ឺនដុល្លារ លើការបញ្ជូនបាល់១គ្រាប់(បូកបន្ថែមឡើងដល់២០ភាគរយនៅរដូវកាលទី២)

- ទទួលបាន ១០.៩លានដុល្លារ បើគេអាចជួយ Al-Nassr ឈ្នះពាន Saudi Pro League

- ទទួលបាន ៥.៤លានដុល្លារបើ Ronaldo អាចឈ្នះ ពានស្បែកជើងមាសនៅ Saudi Pro League

- ទទួលបាន ៨.៩លានដុល្លារបើ Al-Nassr ឈ្នះពាន Asian Champions League

ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

- Al-Nassr ត្រូវចាយលុយខ្ទង់ ៥.៤លានដុល្លារលើការធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួនរបស់ Ronaldo

- ទទួលបាន ៨២.៤លានដុល្លារ លើដៃគូផ្សព្វផ្សាយនានាផ្ដល់ឲ្យក្លិប Al-Nassr

លើសពីនេះទៅទៀត Cristiano Ronaldo នឹងមានមនុស្សចំនួន១៦នាក់ធ្វើការឲ្យគេ ដែលក្នុងនោះមានអ្នកបើកឡាន៣នាក់, មេផ្ទះ៤នាក់,ចុងភៅ២នាក់, អ្នកមើលថែសួន៣នាក់ និងសន្តិសុខចំនួន៤នាក់៕

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T