Mario Gomez ជឿជាក់ថា តារាឆ្នើម Barca ម្នាក់នេះនឹងឈ្នះ Ballon d'Or ជាច្រើនក្នុងអាជីពរបស់គេ

//s9.kh1.co/39/3948f440b874bfc7885b9acae5573028f6a90adc.jpg
កីទ្បា

 ២៨-មិថុនា-២០២៥ ១ល្ងាច · ២ ថ្ងៃមុន

ពិតណាស់ Yamal គឺជាយុវជនដ៏ឆ្នើមរបស់ Barcelona ដែលទទួលបានការសរសើរថាទម្រង់លេងរបស់គេទាំងសមត្ថភាពញាក់បាល់ ការស៊ុតបញ្ចូលទី និងការលេងគឺធ្វើឲ្យយើងនឹកគិតទៅដល់ កំពូលខ្សែប្រយុទ្ធ Lionel Messi

កីឡា៖ អតីតកីឡាករឆ្នើម Mario Gomez គិតថា ខ្សែប្រយុទ្ធ Lamine Yamal នឹងឈ្នះពានបាល់មាស Ballon d'Or ជាច្រើនក្នុងអាជីពរបស់គេ ដោយសារតែភាពអស្ចារ្យរបស់គេ និងសមត្ថភាពដ៏ពូកែ ដែលអាចប្រៀបធៀបនឹង Lionel Messi បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lamine Yamal 
Lamine Yamal 
ពានរង្វាន៉ Ballon d'Or 
ពានរង្វាន៉ Ballon d'Or 

ពិតណាស់ Yamal គឺជាយុវជនដ៏ឆ្នើមរបស់ Barcelona ដែលទទួលបានការសរសើរថាទម្រង់លេងរបស់គេទាំងសមត្ថភាពញាក់បាល់ ការស៊ុតបញ្ចូលទី និងការលេងគឺធ្វើឲ្យយើងនឹកគិតទៅដល់ កំពូលខ្សែប្រយុទ្ធ Lionel Messi ដែលចេញពីថ្នាលបណ្ដុះយុវជន La Masia ដូចគ្នា។

Lamine Yamal 
Lamine Yamal 

នារដូវកាលនេះ Yamal ក៏បានជួយ Barcelona ឈ្នះពាន Copa del Rey, La Liga និង Supercopa de Espana ខណៈដែលរូបគេនឹងស្នងតំណែងអាវលេខ១០ នៅ Barcelona ដែលធ្លាប់ជាអាវរបស់ Lionel Messi ទៀតផង។ Mario Gomez បានកោតសរសើរ Yamal ថា៖

Lamine Yamal 
Lamine Yamal 

"ខ្ញុំមិនមែនគ្រូទាយដែលអាចឆ្លើយសំណួរនេះបានទេ ប៉ុន្តែខ្ញុំគិតថា Lamine នឹងឈ្នះពាននេះជាច្រើនដង។ ខ្ញុំមិនគិតថាពួកយើងអាចឃើញអ្វីបែបនេះ ក្រៅពី Messi ទេហើយបាទ Lamine នឹងគ្រប់គ្រងទៅលើពិភពបាល់ទាត់ទាំងមូលបើសិនជាគេមិនមែនរបួស ដែលមើលទៅដូចជាគេមិនមានរបួសអីទេ ព្រោះគេមានគុណភាពដ៏អស្ចារ្យ។"

លោក Mario Gomez 
លោក Mario Gomez 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T