កីឡា៖ ក្លិបអ្នកមានបុណ្យ Barcelona បានក្លាយជាជើងឯកពានរង្វាន់ La Liga ប្រចាំរដូវកាល ២០២៤/២០២៥ បន្ទាប់ពីបានយកឈ្នះក្រុម Espanyol ២ ទល់នឹង០ កាលពីយប់ថ្ងៃទី១៦ខែឧសភា កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស


ក្រុមរបស់លោក Hansi Flick ក្រសោបបានពានរង្វាន់នេះជាលើកទី២៨ហើយក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ខណៈដែលនៅរដូវកាលនេះ ទោះ Barcelona បានធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក្ដីក៏ក្លិបស្រវាបានពានពីរគឺ Supercopa de Espana និង Cope Del Rey។

ឥឡូវនេះ ក្រុមបានឈ្នះពានរង្វាន់ធំប្រចាំលីគអេស្ប៉ាញ La Liga ដែលជាពានទី៣ហើយក្រោមការដឹកនាំរបស់លោក Hansi Flick ៕

ប្រភព៖ theguardian