កូរ៉េខាងត្បូង ៖ នៅថ្ងៃទី៣០ ខែតុលានេះ ក្រុមហ៊ុនផលិតកម្ម MLD Entertainment ទើបតែបានធ្វើការប្រកាសជាផ្លូវការថា Yeonwoo សមាជិកក្រុម Momoland ពិតជាបានចូលរួមសម្តែង នៅក្នុងរឿងភាគថ្មីរបស់ប៉ុស្តិ៍ SBS ដូចដែលគេនិយាយនៅក្នុងបណ្ដាញអ៊ីនធើណែតមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរឿងភាគថ្មីដែលនាងបានសម្ដែងនេះ មានចំណងជើងថា Alice ហើយ Yeonwoo នឹងសម្ដែងធ្វើជាតួប្អូនស្រីរបស់តារាសម្ដែង Kim Hee Sun។
គួរបញ្ជាក់ផងដែរថារឿង Alice របស់ប៉ុស្តិ៍ SBS នេះ និយាយពីសណ្ឋាគារពិសេសមួយ អាចឲ្យអ្នកដំណើរមានឱកាសទៅលេងអតីតកាលរបស់ខ្លួន។ ប៉ុន្តែថ្ងៃមួយស្រាប់តែមានសោកនាដកម្មមួយ បានកើតឡើងនៅក្នុងសណ្ឋាគារនោះ។
បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា នៅពេលដែលរឿងនេះចេញផ្សាយជាផ្លូវការ៕
ទស្សនារូបភាពខាងក្រោម ៖




