កម្សាន្ត៖ តារាចម្រៀងស្រី Jennifer Lopez បានធ្វើឱ្យមានការរំជើបរំជួល នៅពេលដែល នាងបានស្លៀកសម្លៀកបំពាក់ ដែលបង្ហាញរាងដ៏ស្រឡូនរបស់នាង នៅលើឆាកកាលពីថ្ងៃទី ១៦ ខែកក្កដា ខណៈជិតឈានចូលវ័យ ៥៦ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងស្រី Jennifer Lopez បង្ហាញស្ទីលថ្មីយ៉ាងក្លាហាន ក្នុងការប្រគំតន្ត្រីក្នុងទីក្រុង Bilbao ប្រទេសអេស្ប៉ាញ។ តារាចម្រៀងស្រីរូបនេះ តុបតែងខ្លួន ដោយស្លៀកខោស្បែក ជាមួយអាវទ្រនាប់ និងមួកកីឡាបេស្បល ដែលមានពណ៌ដូចគ្នា។ តារាចម្រៀងរូបនេះ បានបង្ហាញកាយវិការគួរឱ្យចាប់អារម្មណ៍ ពេលសម្តែងបទចម្រៀង El Anillo ដែលចេញក្នុងឆ្នាំ ២០១៨។

វីដេអូសម្ដែងរបស់ Jennifer Lopez ទទួលបានការសរសើររាប់មិនអស់ពីអ្នកគាំទ្រ ជាមួយនឹងការបញ្ចេញមតិសរសើរលើរូបសម្រស់ ដូចជារូបរាងស្អាត ពោះរាបស្មើ និងសម្រស់កាន់តែក្មេងជាងវ័យ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖




