អង់គ្លេស៖ យោងតាមកាសែត Don Balon បានអោយដឹងថាខ្សែបម្រើឆ្នើមរបស់ក្លិប Manchester City កីឡាករ Kevin De Bruyne អាចនឹងចាកចេញពីក្លិបនៅរដូវក្ដៅខាងមុខនេះស្របពេលដែលរូបគេកំពុងមានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ក្លិប Real Madrid។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែបម្រើសញ្ជាតិប៊ែលហ្សិករូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លើសពីនេះទៅទៀតកីឡាករ De Bruyne ក៏ជាកីឡាករសំខាន់១រូបដែលជួយអោយ Manchester City លើកពាន Premier League បានចំនួន២ដងផងដែរ។
តាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថាកីឡាករ De Bruyne បច្ចុប្បន្នអាចនឹងមានតម្លៃខ្លួនប្រមាណ១២៩លានផោន (ឬប្រហែល ១៦៦លានដុល្លារអាមេរិក)។
គួរបញ្ជាក់ផងដែរថាកីឡាករ De Bruyne បានចាកចេញពីក្លិប VfL Wolfsburg មកចូលរួមជាមួយនឹងក្លិប Manchester City កាលពីឆ្នាំ២០១៥ ដោយបង្ហាញខ្លួនបានចំនួន១៨៤ប្រកួតស៊ុតបញ្ចូលទីបានច៤៣គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៧៥ដង៕
ប្រភព៖ Caughtoffside