កម្ពុជា៖ ក្រោយយកឈ្នះក្លិបក្រសួងការពារជាតិក្នុងលទ្ធផល ៤ទល់នឹង២ កាលពីម្សិលមិញ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៩ បើទោះបីជានៅសល់ ២ប្រកួតទៀតក្ដី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២៤ប្រកួតរបស់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង ឈ្នះ១៩ និងស្មើ៥ មិនដែលស្គាល់ពាក្យថាចាញ់នោះទេ មាន៦២ពិន្ទុនិងកំពុងឈរនៅកំពូលតារាង ខណៈវិសាខាដែលឈរនៅលេខ២ មាន៥៤ពិន្ទុ។ ដូច្នេះបានសេចក្ដីថាបើទោះបីជា ២ប្រកួតដែលនៅសល់ព្រះខ័នស្វាយរៀងចាញ់ទាំង២ប្រកួត ហើយវិសាខាឈ្នះទាំង២ប្រកួត ក៏ព្រះខ័នរាជស្វាយរៀងក៏នៅតែលើកពានឆ្នាំនេះដដែល។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអៀរឡង់លោក Corner Nestor ក្រុមព្រះខ័នស្វាយរៀងធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះ ដោយក្រៅពីជាជើងឯកលីគកំពូលកម្ពុជាហើយនោះ ព្រះខ័នរាជស្វាយរៀងនៅសល់ពាន ១ទៀតនៅក្នុងដៃគឺពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើកទី១៣ ដែលត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយបឹងកេត នៅថ្ងៃទី០៦ ខែវិច្ឆិកានេះ។
គួរឲ្យដឹងដែរថា ការឈ្នះពានរង្វាន់លីគកំពូលនៅឆ្នាំនេះជាលើកទីពីរហើយសម្រាប់ព្រះខ័នរាជស្វាយរៀង ខណៈដែលលើកដំបូងនៅឆ្នាំ២០១៣ ដែលកាលនោះមានឈ្មោះថាក្លិបស្វាយរៀង ក្រោមការដឹកនាំរបស់លោក សំ វណ្ណដេត៕