កម្ពុជា៖ ក្រុមគោព្រៃកម្ពុជាក្នុងនាមជាក្រុមភ្ញៀវនឹងធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់នៅកីឡដ្ឋាន Azadi ក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar ឆ្នាំ២០២២ វគ្គជម្រុះជុំទី២នៅល្ងាចថ្ងៃព្រហស្បតិ៍នេះវេលាម៉ោង៥:០០(ម៉ោងប្រទេសអ៊ីរ៉ង់)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុកកាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០១៩វេលាម៉ោង១រសៀលនេះបានអោយដឹងថា សម្រាប់បងប្អូនខ្មែរយើង ដែលរស់នៅធ្វើការឬសិក្សានៅប្រទេសអ៊ីរ៉ង់ ដែលចង់មកគាំទ្រក្រុមជម្រើសជាតិកម្ពុជាយើងយប់នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានសំបុត្រចំនួន៥០សន្លឹក សម្រាប់ចែកជូន។
សេចក្ដីបញ្ជាក់ពីខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអោយដឹងបន្តទៀតថា សូមបងប្អូនមកទទួលយកសំបុត្រនៅកីឡដ្ឋាន Azadi វេលាម៉ោង៣:៣០នាទី(ម៉ោងនៅប្រទេសអ៊ីរ៉ង់)។
គួរបញ្ជាក់ផងដែរថាការប្រកួតរវាងកម្ពុជានិងអ៊ីរ៉ង់ប៉ះជាមួយនឹងកម្ពុជាក៏នឹងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN ផងដែរនៅវេលាម៉ោង៨:៣០ នាទីទីយប់នេះ។
ខ្មែរឡូតសូមជូនពរអោយក្រុមជម្រើសជាតិកម្ពុជាយើងទទួលជោគជ័យនៅក្នុងប្រកួតយប់នេះ៕
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា