កុំចេះតែហ៊ាន! កីឡាករ Bernado Silva របស់ Manchester City អាចនឹងរងពិន័យមិនអោយចូលប្រកួតចំនួន៦ប្រកួតក្រោយធ្វើរឿងមួយ

//s4.kh1.co/69/692ae0a4cc57df8bae5c54f086bba97c0b9062f4.jpg
កីទ្បា

 ២៥-កញ្ញា-២០១៩ ៤ល្ងាច · ៦ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើឆ្នើមកីឡាករ Bernado Silva អាចនឹងរងពិន័យចំនួយ៦ប្រកួតដោយសាររូបគេបានយករូបរបស់កីឡាករ Mendy កាលពីនៅតូចទៅប្រៀបធៀបទៅនឹងស្ករសូកូឡាម៉ាក Conguitos ដែលអ្នកគាំទ្រជាច្រើននៅអឺរ៉ុបចាត់ទុកការបង្ហោះលេងសើចនេះជាការរើសអើងពណ៌សម្បុរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងសហព័ន្ធ(FA)បានស្នើសុំអោយក្លិប Manchester City ធ្វើការស្រាវជ្រាវទៅលើរឿងនេះ ប្រសិនជារកឃើញកំហុសរបស់កីឡាករ Silva បានធ្វើទង្វើបែបនេះទៅលើកីឡាករ Mendy នោះ Silva អាចនឹងរងពិន័យមិនអោយចូលប្រកួតចំនួន៦ប្រកួត។

  កីឡាករ Bernado Silva បង្ហោះនៅលើ Twitter របស់ខ្លួន
  កីឡាករ Bernado Silva បង្ហោះនៅលើ Twitter របស់ខ្លួន

លោក Pep Guardiola ក៏បានចេញមុខការពារកីឡាករ Silva ដោយលោកបានលើកឡើងថា៖

"Bernardo គឺជាមនុស្សម្នាក់ដែលគួរឱ្យស្រឡាញ់បំផុតដែលខ្ញុំធ្លាប់បានជួបនៅក្នុងជីវិតរបស់ខ្ញុំ។ គាត់និយាយបួន ទៅ ប្រាំភាសា ដែលបង្ហាញថាគាត់ជាមនុស្សងាយស្រួលរាប់អាន ហើយ Mendy ជាមិត្តដ៏ល្អម្នាក់របស់គាត់។ ពួកគេទាំងពីរប្រៀបដូចបងប្អូននឹងគ្នា។"

លោក Pep Guardiola បានបន្តទៀតថា៖

"រូបភាពនោះមិនមែននិយាយអំពីពណ៌សម្បុរនោះទេ។ គាត់បង្ហោះរូបរបស់ Mendy កាលពីនៅតូចហើយមើលទៅស្រដៀងរូបតុក្កតានោះ ហើយវាគ្មានអ្វីពាក់ព័ន្ធនឹងជាតិសាសន៍ពណ៌សម្បុរនោះឡើយ៕"

ប្រភព៖ 101greatgoals

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T