អេស្ប៉ាញ៖ លោក Zidane បានចុះកុងត្រាជាមួយ Real Madrid រយៈពេល៣ឆ្នាំកន្លះ ដូច្នេះបើសិនជា លោក Florentino Perez ចង់បណ្ដេញគាត់ចេញក្នុងពេលឆាប់ៗនេះ នោះ Real Madrid នឹងត្រូវចំណាយលុយប្រមាណ ៨០លានអឺរ៉ូដើម្បីបញ្ចប់កុងត្រារបស់ Zidane ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សReal Madrid បានបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងរបស់ PSG ដោយធ្វើអោយមានការចាប់អារម្មណ៍សាជាថ្មីម្ដងទៀតចំពោះអនាគតរបស់ Zidane នៅ Real Madrid។
អ្នកគាំទ្រជាច្រើនបានសម្ដែងការមិនពេញជាខ្លាំង ទៅលើទម្រង់លេងរបស់កីឡាករ Real Madrid លេងទល់នឹងក្រុម PSG ហើយក៏ជាលើកទី១ដែលឃើញ Real Madrid ស៊ុតមិនចំគោលដៅសូម្បីតែ១ជើងទៅលើក្រុម PSG។
យោងតាមប្រភពព័ត៌មានពី SPORT បានអោយដឹងថា Real Madrid នឹងត្រូវចំណាយទឹកប្រាក់ ៨០ លានអឺរ៉ូក្នុងការបណ្តេញគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះនៅរដូវកាលនេះ។
Zidane បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំកន្លះនៅពេលដែលគាត់បានវិលត្រឡប់ទៅ Real Madrid កាលពីខែមីនា។ Madrid យល់ព្រមបង់ប្រាក់ឱ្យគាត់ចំនួន ១៣ លានអឺរ៉ូក្នុងមួយរដូវកាល ដោយ៣រដូវកាលស្មើនឹង ៣៩លានអឺរ៉ូ ហើយបើសិនជា Real Madrid បញ្ឈប់គាត់មុនពេលកំណត់នោះ Real ត្រូវចំណាយទ្វេដងទៅលើកុងត្រារបស់ Zidan នោះអាចនឹងត្រូវទូទាត់សរុបជិត ៨០ លានអឺរ៉ូ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះលោក Perez កំពុងដាក់ការចាប់អារម្មណ៍ទៅលើបុគ្គល២រូបដែលអាចនឹងមកជំនួសលោក Zidane ដោយទី១នោះគឺ អតីតកីឡាករ Real Madrid លោក Xabi Aloso និងបេក្ខភាព១រូបទៀតនោះ គឺអតីតគ្រូបង្វឹក Manchester United លោក Jose Mourinho៕