អង់គ្លេស៖ ទីបំផុតកីឡាករ Callum Hudson-Odoi ចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំរបស់គាត់ជាមួយក្រុមតោខៀវ Chelsea។ Hudson-Odoi ធ្លាប់មានពាក្យចចាមរ៉ាមថាអាចនឹងផ្លាស់ទៅលេងនៅ Bayern Munich កាលពីដើមឆ្នាំ ប៉ុន្តែឥលូវនេះរូបគេបានសម្រចចិត្តស្នាក់នៅទឹកដី Stamford Bridge បន្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករ Callum Hudson-Odoi ចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំ ជាមួយប្រាក់ពលកម្ម១០ម៉ឺនផោនក្នុងមួយសប្ដាហ៍។
បន្ទាប់ពីចុះកុងត្រាថ្មីរួចមក Hudson-Odoi បាននិយាយថា៖
Hudson-Odoi បានបន្តទៀតថា៖
កីឡាករ Hudson-Odoi មិនទាន់មានវត្តមានសម្រាប់ក្រុមឈុតធំរបស់ Chelsea នៅឡើយទេក្នុងរដូវកាលនេះទេបន្ទាប់ពីទទួលរងរបួសសសៃរពួរកែងជើងធ្ងន់ធ្ងរនៅចុងបញ្ចប់នៃរដូវកាលមុន។
គួររំលឹកផងដែរថាកីឡាករ Hudson-Odoi រកបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ លើកនៅគ្រប់ការប្រកួតសម្រាប់ក្រុម Chelsea កាលពីរដូវកាលមុននេះ៕