អ៊ីតាលី៖ ១គ្រាប់ដោយបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Dries Mertens និង គ្រាប់បាល់ចុងក្រោយរបស់កីឡាករ Fernando Llorente បានធ្វើអោយក្រុមការពារជើងឯក Liverpool ទទួលរងបរាជ័យនៅក្នុងប្រកួតបើកក្នុងពូល E នៃក្របខណ្ឌ Champions League របស់ពួកគេទល់នឹង Napoli កាលពីរាត្រីថ្ងៃអង្គារម្សិលមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកកីឡាករ Mertens រកបានគ្រាប់ទី១ដោយបាល់ពិន័យ ១១ម៉ែត្របន្ទាប់ពីខ្សែការពារ Andrew Robertson របស់ក្រុមហង្សក្រហម Liverpool បង្កកំហុសទៅលើកីឡាករ Jose Callejon នៅនាទីទី៨០។
ចំណែកឯគ្រាប់បាល់ទី២របស់ Napoli រកបានដោយអតីតខ្សែប្រយុទ្ធរបស់ Tottenham គឺកីឡាករ Llorente បន្ទាប់ពីឆក់ឳកាសបានពីខ្សែការពារតម្លៃថ្លៃជាងគេរបស់ Liverpool កីឡាករ Virgil Van Djik ដោយកីឡាកររូបនេះបញ្ជូនបាល់ត្រឡប់អោយអ្នកចាំទី Andrian មិនបានល្អធ្វើអោយខ្សែប្រយុទ្ធរបស់ Napoli ឆក់យកបាននឹងសម្រេចគ្រាប់បាល់ទី២នៅនាទី៩០+២។
ក្នុងការប្រកួតនោះគេសង្ដេតឃើញថាអ្នកចាំទីរបស់ Liverpool កីឡាករ Andrian បានជួយសង្គ្រោះបាល់ដ៏សែនគ្រោះថ្នាក់២គ្រាប់ ដែលបង្កអោយអ្នកគាំទ្រ Napoli ងើបគូទពីកៅអីសឹងគ្រប់គ្នានៅកីឡដ្ឋាន San Paolo។
បើទោះបីជាក្រុមរបស់លោក Klopp បានទទួលបរាជ័យកាលពីយប់មិញមែនប៉ុន្តែក្រុមរបស់លោកធ្វើបានយ៉ាងល្អនៅក្របខណ្ឌ Premier League ដោយជាមធ្យមរកបាន៣គ្រាប់ក្នុង១ប្រកួត៕
បើចង់ឃើញការស៊ុតបញ្ចូលទីមានភាពអស្ចារ្យយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ BBC